ស្ថានភាពនៃប្រាក់ចំណូល តម្រូវការនិងការបែងចែកការចំណាយរបស់ម្នាក់ៗ គឺមានភាពខុសគ្នា ដែលតម្រូវឲ្យអ្នកជំនាញក៏ត្រូវប្រើវិធីសាស្រ្ដផ្សេងគ្នាដើម្បីទាក់ទាញអតិថិជនឲ្យបាន ដូចជាការអនុញ្ញាតឲ្យបង់រំលស់រយៈពេលវែង ឬផ្ដល់កម្ចីរយៈពេលវែងជាដើម។
ខណៈពេលដែលការបង់រំលស់រយៈពេលវែងមានគុណសម្បត្តិ តែយើងក៏មិនអាចរំលងពីគុណវិបត្តិដែលមានចំពោះលក្ខខណ្ឌនៃការបង់រំលស់ឬការសងដែលមានពេលវេលាវែងបាននោះដែរ។ ខាងក្រោមនេះគឺជាគុណវិបត្តិមួយចំនួន ដែលអ្នកគួរពិចារណា៖
1. រយៈពេលការប្រាក់កម្ចីវែង
ការប្រាក់ដែលអ្នកត្រូវបង់ គឺមានទៅតាមពេលវេលានៃការបង់។នៅពេលអ្នក ជ្រើសើរសការបង់ រយៈពេលប្រាំបីឆ្នាំ នោះការប្រាក់ក៏ត្រូវបង់៨ឆ្នាំ ។ បើជំនួសឱ្យការបង់ត្រឹមតែរយៈពេលបីឆ្នាំជាក់ស្តែងណាស់ គឺអ្នកនឹងត្រូវបញ្ចប់ដោយការប្រាក់តិចជាង ដោយចំណេញការប្រាក់បាន៥ឆ្នាំ។
ឧទាហរណ៍៖ ប្រាក់កម្ចី ១០,០០០ ដុល្លារក្នុងអត្រាការប្រាក់ ១០%ប្រសិនបើអ្នកសងវាលើសពីប្រាំបីឆ្នាំអ្នកនឹងត្រូវបង់ការប្រាក់សរុបចំនួន ៤.៥៦៧ដុល្លារ ប៉ុន្តែប្រសិនបើអ្នកសងវាវិញក្នុងរយៈពេលបីឆ្នាំនោះការប្រាក់សរុបគឺ ត្រឹមតែ១៦១៦ ដុល្លារប៉ុណ្ណោះ។ ដូច្នេះ រយៈពេលបង់ឬការសងត្រលប់កាន់តែវែង នោះនឹងធ្វើឱ្យប្រាក់កម្ចីរបស់អ្នកកើនឡើងស្ទើរតែ៣.០០០ ដុល្លារបន្ថែម។
2. អត្រាការប្រាក់អាចនឹងខ្ពស់ជាង
ពេលវេលាកាន់តែវែងមានន័យថាម្ចាស់ទ្រព្យប្រឈមនឹងហានិភ័យកាន់តែខ្ពស់ចំពោះអ្នកខ្ចីដែលទំនងជាត្រូវបង្កើនអាត្រាការប្រាក់(ឧទាហរណ៍ពី ៥% ទៅ៧%ក្នុង១ឆ្នាំ)សម្រាប់កម្ចីឬការបង់ប្រភេទនេះ ហេតុផលខ្លីគឺដោយសារតែអាត្រាការប្រាក់លើទីផ្សារអាចផ្លាស់ប្ដូរឬស្ថានភាពសេដ្ឋកិច្ចអាចនឹងប្រែប្រួល ហើយក៏អាចមានហេតុការដែលអ្នកខ្ចី មានបញ្ហានិងមិនមានលទ្ធភាពនៃការបង់នៅឆ្នាំណាមួយ។
3. ប្រើពេលយូរដើម្បីដោះបំណុល
នេះគឺជាគុណវិបត្តិមួយ ក្នុងចំណោមគុណវិបត្តិធំបំផុតនៃលក្ខខណ្ឌបង់ឬសងរយៈពេលវែង។ការអស់បំណុល គឺជាគោលដៅហិរញ្ញវត្ថុដ៏សំខាន់សម្រាប់មនុស្សជាច្រើន ហើយវាគឺជាជំហានដំបូងដ៏សំខាន់ចំពោះសេរីភាពផ្នែកហិរញ្ញវត្ថុ។នោះជាពេលដែលអ្នកមិនចាំបាច់ព្រួយបារម្ភអំពីការបង់ឬសងបំណុលម្ចាស់បំណុលទៀត ហើយអ្នកអាចធ្វើអ្វីក៏បានជាមួយចំណូលដែលអ្នកមាន។
ពិន្ទុឥណទានរបស់អ្នកប្រសើរឡើង។ អ្នកអាចធ្វើអ្វីៗដូចជាប្រើកាតឥណទាន ដើម្បីគ្របដណ្តប់របស់របរប្រចាំថ្ងៃនិងទូទាត់កាតឥណទានមុនថ្ងៃផុតកំណត់។មិនត្រឹមតែធ្វើឱ្យកាតឥណទានគ្មានការប្រាក់សម្រាប់អ្នកប្រើនោះទេ ប៉ុន្តែវាក៏អាចផ្តល់ឱ្យអ្នកនូវអត្ថប្រយោជន៍ដ៏អស្ចារ្យដូចជាម៉ាយអ៊ែរអ៊ែរឡាញ។ ការគ្មានបំណុលគឺមិនចាំបាច់ព្រួយបារម្ភថា តើអ្នកអាចសងវានៅចុងខែនេះបានទេ។
4. គ្មានជម្រើសច្រើនពីការបង់
លក្ខខណ្ឌនៃការបង់រំលស់ខ្លះមានរយៈពេលខ្លីជាមួយនឹងការប្រាក់ទាប តែដោយសារកត្តាលទ្ធភាពនៃចំណូលរបស់អ្នកគឺអ្នកមានតែផ្លូវ ជ្រើសរើសយកការបង់រយៈពេលវែង ក្នុងចំនួនបង់ប្រចាំខែទាបបើទោះជាមានលក្ខខណ្ឌភ្ជាប់មកជាមួយបន្ថែមទៀត ដូចជាការផាកពិន័យ ឬមិនអាចបង់ផ្ដាច់បានជាដើម។
ជម្រើសដែលល្អសម្រាប់អ្នក
ជម្រើសដ៏ត្រឹមត្រូវនៅលើពេលវេលាសងប្រាក់កម្ចី គឺប្រែប្រួលអាស្រ័យ មុននឹងអ្នកសម្រេចចិត្តថា តើអ្នកចង់បានប្រាក់កម្ចីរយៈពេលខ្លីឬប្រាក់កម្ចីរយៈពេលវែងសូមពិចារណាដោយប្រុងប្រយ័ត្ន លើស្ថានភាពហិរញ្ញវត្ថុរបស់អ្នក ថាតើអ្នកមានចំណូលប៉ុន្មានដែលត្រូវបែងចែងការបង់ប្រចាំខែ។ តើមួយណាដែលមានប្រសិទ្ធភាពបំផុត ក្នុងស្ថានភាពជាក់លាក់របស់អ្នក៕