រាជធានីភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចេញសេចក្ដីណែនាំថ្មី ដោយអនុញ្ញាតដល់ ភោជនីយដ្ឋាន- អាហារដ្ឋាន ក្នុងរាជធានីភ្នំពេញ ដែលអាចធានាបាននូវវិធានសុវត្ថិភាព ផ្នែកសុខាភិបាល អាចបើកដំណើរការឡើងវិញជាធម្មតា និងអាចទទួលអតិថិជនឲ្យចូលទទួលទានក្នុងបរិវេណទីតាំង។
សេចក្ដីណែនាំនេះ ដែលបានចេញផ្សាយថ្ងៃទី ៣ សីហា ២០២១ ក៏បានហាមប្រាមមិនឲ្យមានការលក់គ្រឿងស្រវឹង និងនៅអនុវត្តន៍បម្រាមគោចរ ផ្អាកសកម្មភាពអាជីវកម្ម និងការធ្វើដំណើរចាប់ពីម៉ោង ៩យប់ ដល់ ៣ភ្លឺផងដែរ៕