វិធីសាស្ដ្រសម្អាតពោះវៀនធំងាយៗ ដើម្បីបណ្ដេញជាតិពុល ចេញពីសរីរាង្គ

ការសម្អាតពោះវៀនធំ មានន័យថា ជាការបណ្តេញជាតិពុល ចេញពីសរីរាង្គមួយនេះ ដែលជួយឱ្យ ប្រព័ន្ធរំលាយអាហារ ដំណើរការបានល្អក្នុងសារពាង្គកាយ ក៏ជាមូលហេតុជំរុញឲ្យមានសុខភាពល្អផងដែរ។

ខាងក្រោមនេះជាវិធីសាស្ត្រ ដែលលោកអ្នកអាចយកមកដើម្បីអនុវត្តបាន៖

១. ទឹកក្រូចឆ្មា
ទឹកក្រូចឆ្មា សម្បូរសារធាតុអង់ទីអុកស៊ីដង់ និង វីតាមីន C ល្អសម្រាប់សម្អាតពោះវៀនធំ និងជំរុញការរំលាយអាហារបានល្អក្នុងរាងកាយ។ លោកអ្នកគ្រាន់តែលាយទឹកក្តៅមួយកែវ ជាមួយក្រូចឆ្មា ១ គ្រាប់ ឬអាចថែមទឹកឃ្មុំបន្តិច ហើយពិសារាល់ពេលមុនអាហារពេលព្រឹក។

២. ទឹកបន្លែស្រស់
ការសម្អាតពោះវៀន គ្មានអ្វីល្អជាងបន្លែនោះឡើយ ដោយលោកអ្នកដែលចូលចិត្តបន្លែស្រស់ដូចជា ស្ពៃ ត្រសក់ គឺត្រូវ យកបន្លែស្រស់នោះកិនក្រឡុក រួចយកមកទឹកពិសាជាការស្រេច។ 

៣. អំបិលសមុទ្រ
អំបិលសមុទ្រ ជួយបណ្តេញបាក់តេរី ជាតិពុល និងប៉ារ៉ាស៊ីតចេញពីប្រព័ន្ធរំលាយអាហារដោយគ្រាប់តែលាយអំបិលមួយចឹបក្នុងទឹកក្តៅមួយកែវ រួចពិសារ។

៤. អាហារសម្បូរកាកសរសៃ (ហ្វៃបឺ)
ពិសា ហ្វៃបឺ ក៏បានជួយបណ្តេញជាតិពុលចេញពីពោះវៀនធំ ដោយអាហារទាំងនោះមានដូចជាគ្រាប់ធញ្ញជាតិ ពពួកសណ្តែក ផ្លែឈើចម្រុះ ស្រូវសាលី និងគ្រាប់ផ្លែឈើ៕