ធ្វើឲ្យស្បែកមុខរបស់អ្នកភ្លឺរលោង បាត់ស្នាម ជាមួយផលប្រយោជន៍នៃប្រេងដូង

ប្រេងដូង គឺជាប្រេងដែលបានចម្រាញ់ចេញពីផ្លែដូងខ្ទះ ឬផ្លែដូងចាស់ដែលមានសាច់ច្រើន។ ប្រេងដូង មិនត្រឹមតែត្រូវបានប្រើប្រាស់ប្រចាំថ្ងៃនោះទេ ថែមទាំងមានគុណប្រយោជន៍ជាច្រើនសម្រាប់ដក់ការថែរក្សាសុខភាព និងសម្រស់ ដូចជា អាចជួយឲ្យអ្នកស្បែកមុខរបស់អ្នកភ្លឺរលោង និងបំបាត់ស្លាកស្នាមលើស្បែកមុខរបស់ខ្លួនថែមទៀតផង។

១.ប្រេងដូង លាយជាមួយប្រទាលកន្ទុយក្រពើ

ប្រសិនបើស្បែកមុខរបស់អ្នកកង្វះខាតនូវសំណើមជាតិទឹក និងឆាប់ស្ងួតខ្លាំង អ្នកអាចសាកល្បងប្រើប្រាស់វិធីសាស្រ្តថ្មីដោយដាក់ប្រេងដូងចំនួន ២ស្លាបព្រាបាយ និងប្រទាលកន្ទុយក្រពើស្រស់ចំនួន ១ស្លាបព្រាបាយ។ បន្ទាប់មកអ្នកត្រូវកូរវាឲ្យសព្វ រួចដាក់ចូលក្នុងទូរទឹកកករយៈពេល ១៥ ទៅ ២០នាទី ទើបយកមកលាបនៅលើស្បែកមុខរបស់អ្នកទុករយៈពេលដប់ទៅដប់ប្រាំនាទី ហើយសឹមលាងទឹកចេញជាការស្រាប់។

២.ប្រេងដូងលាយជាមួយម្សៅរមៀត

ម្សៅរមៀតមានតួនាទីយ៉ាងសំខាន់ក្នុងការជួយលុបបំបាត់ស្លាកស្នាមមុនស្នាមក្រហម និងស្បែកងាយប្រតិកម្ម។ដូច្នេះដើម្បីឲ្យស្បែកមុខរបស់អ្នកឆាប់ទទួលបានប្រសិទ្ធភាពពីម្សៅរមៀត អ្នកត្រូវចេះយកប្រេងដូងចំនួន២ស្លាបព្រាបាយ និងម្សៅរមៀតចំនួន ១ស្លាបព្រាបាយយកមកដាក់លាយបញ្ចូលគ្នា។

៣.ប្រេងដូងលាយជាមួយដំឡូងបារាំង

ដំឡូងបារាំងមានសារធាតុពិសេសជាច្រើនក្នុងការជួយបំបាត់ស្លាកស្នាមកើតមុន និងធ្វើឲ្យស្បែក មុខភ្លឺរលោងហើយវាកាន់តែមានប្រសិទ្ធភាពថែមទៀតនៅពេលដែលអ្នកបានយកវាមកលាយជាមួយ ប្រេងដូងធម្មជាតិ។ បន្ទាប់មកលាបដាក់លើស្បែកមុខទុករយៈពេលប្រមាណជា ១៥នាទី សឹមលាងទឹកចេញ។

៤.ប្រេងដូងលាយជាមួយម្សៅអង្ករ

ប្រសិនបើអ្នកកំពុងតែមានបញ្ហាស្បែកមុខខ្មៅស្រអាប់ស្លាកស្នាម និងកើតមុនច្រើន អ្នកអាចសាកល្បងប្រើប្រាស់ប្រេងដូងធម្មជាតិលាយជាមួយម្សៅអង្ករដោយដាក់ប្រេងដូងចំនួន ២ស្លាបព្រាបាយ និងម្សៅអង្ករចំនួន ២ស្លាបព្រាបាយ។ 

បន្ទាប់មកអ្នកត្រូវកូរវាឲ្យសព្វរួចដាក់ចូលក្នុងទូរទឹកកករយៈពេល ១៥ ទៅ ២០នាទី ទើបយកមកលាបនៅលើស្បែកមុខរបស់អ្នកទុករយៈពេលដប់ ទៅដប់ប្រាំនាទី ហើយសឹមលាងទឹកចេញជាការស្រាប់៕