អតីតនាយករដ្ឋមន្រ្តី ប៉ាគីស្ថាន ត្រូវតុលាការកាត់ទោស ដាក់ពន្ធនាគារ ​០៧ឆ្នាំ ពីបទពុករលួយ​

លោក Nawaz Sharif ជាអតីតនាយករដ្ឋ​មន្រ្តី ប៉ាគីស្ថាន ដែលធ្លាក់ពីអំណាច កាលពី ខែកក្ដដា ឆ្នាំ២០១៧

លោក ណាវ៉ាហ្ស ស្សារីហ្វ (Nawaz Sharif) ជាអតីតនាយករដ្ឋ​មន្រ្តី ប៉ាគីស្ថាន ដែលធ្លាក់ពីអំណាច កាលពី ខែកក្ដដា ឆ្នាំ២០១៧ ត្រូវ​បាន​តុលា​ការកាត់ទោស ឲ្យជាប់ពន្ធនាគាររយៈពេល០៧ឆ្នាំពាក់ព័ន្ធនឹងសំណុំរឿងពុករលួយ។

នៅថ្ងៃច័ន្ទនេះ លោក Sharif ត្រូវបានតុលាការប្រឆាំងអំពើពុករលួយ​សម្រេចផ្តន្ទាទោស ឲ្យជាប់ពន្ធនាគារ​០៧ឆ្នាំ នៅក្នុង​សំណុំរឿងពុករលួយ នៃក្រុមហ៊ុនដែកថែបAl-Azizia Steel Mills ក្នុងសំណុំរឿងជាច្រើនផ្សេងទៀត ប៉ុន្តែរូបលោកក៏បានរួចទោសពី​សំណុំរឿង​ពុករលួយ នៃ​ក្រុម​ហ៊ុន​វិនិយោគទុន Flagship Investments ផងដែរ។

គួរជម្រាបថា លោក Sharif ក៏មានជាប់ពាក់ព័ន្ធនឹងសំណុំរឿងពុករលួយមួយផ្សេងទៀត​ផងដែរដែលទាក់ទិន​ការទិញ​អចលនទ្រព្យ ​នៅ​​ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស៕