រាជធានីភ្នំពេញ៖ កម្ពុជាសម្រេចការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់ប្រជាជនបានជិត៥លាន់ នេះបើយោងតាមរបាយការណ៍ប្រចាំថ្ងៃពីក្រសួងសុខាភិបាល។
របាយការណ៍ដែលចេញផ្សាយយប់ទី ១១កក្កដា បានបង្ហាញថា អ្នកដែលបានស្ម័គ្រចិត្តមកចាក់វ៉ាក់សាំងបង្ការកូវីដ១៩ មានចំនួន 4,903,845 នាក់ (ស្រ្ដី 2,419,112នាក់) ដោយឡែកអ្នកដែលមិនអាចចាក់វ៉ាក់សាំងបាន មានចំនួន 59,506នាក់ ដោយសារបញ្ហាសុខភាព។
សូមជម្រាបជូនដែរថា ប្រទេសកម្ពុជា មានការស្លាប់ដោយសារកូវីដ១៩ ត្រឹមថ្ងៃទី ១១កក្កដា មានចំនួនសរុប ៩០២នាក់ហើយ ខណៈករណីឆ្លងសរុបមាន 60.959នាក់ និងអ្នកដែលបានជាសះស្បើយ 52,475នាក់៕