ការទិញឬជួលអចលនទ្រព្យមួយ គឺមានការចំបាច់ណាស់ក្នុងការសិក្សាពីប្រវត្តិរបស់ដីឬទ្រព្យដែលមានតម្រូវការនោះ។ ព័ត៌មានខ្លះ អ្នកអាចនឹងពិបាករកនិងចំណាយពេលវេលាច្រើនក្នុងការរកដោយខ្លួនឯង និងមិនមានក្នុងការផ្សាយជាសាធារណៈ ។ ខាងក្រោមនេះ គឺជាវិធីងាយស្រួលដើម្បីបានដឹងបន្ថែមទៀតអំពីទ្រព្យសម្បត្តិនោះ។
១ សួរភ្នាក់ងារអចលនទ្រព្យ
ភ្នាក់ងារអចលនទ្រព្យ ជាធម្មតាតែងតែផ្ដល់ព័ត៌មានពាក់ព័ន្ធ ដែលអ្នកត្រូវការតាមរយៈការស្វែងរកអចលនទ្រព្យនេះឬពីព័ត៌មានដែលមានផ្សាយលើថ្នាល់បច្ចេកវិទ្យាផ្សេងទៀត ក៏ដូចជាលើវិបសាយ។ ភ្នាក់ងារអចលនទ្រព្យដែលល្អអាចជួយអ្នកស្វែងយល់បន្ថែមអំពីទ្រព្យនោះ ដូច្នេះអ្នកអាចដឹងនិងស្គាល់បន្ថែមភ្នាក់ងារដែលល្អសូមសួរក្រុមគ្រួសារនិងមិត្តភក្តិ។
ប្រសិនបើអ្នកធ្វើការជាមួយភ្នាក់ងារ អ្នកមិនចាំបាច់បង់ប្រាក់សម្រាប់សេវាកម្មដែលអ្នកទទួលទេអ្នកក៏នឹងអាចទទួលបានព័ត៌មានដោយឥតគិតថ្លៃ។
២ ពិនិត្យពីក្នុងបញ្ជីដែលមានក្នុងក្រសួង
ប្រសិនបើអ្នកកំពុងទិញផ្ទះចាស់ដែលមានការចុះបញ្ជីត្រឹមត្រូវ សូមពិនិត្យការចុះឈ្មោះទ្រព្យនោះជាផ្លូវការ ពីក្រសួងដែលពាក់ព័ន្ធ ដែលផ្ដល់ការកត់ត្រាបញ្ជីឈ្មោះតាមប្រព័ន្ធបច្ចេកវិទ្យា ឬពីអាជ្ញាធរនៅតំបន់នោះ។
ឧទាហរណ៍ អ្នកនឹងអាចដឹងពីប្រភេទនៃការប្រើប្រាស់ដីនៅទីតាំង A ដែលជាដីកសិកម្មដែលមានលេខសំគាល់អចលនទ្រព្យ មុននឹងអ្នកអាចផ្លាស់ប្ដូរការប្រើប្រាស់ជាដីលំនៅដ្ឋានវិញ។
អត្ថបទពាក់ព័ន្ធ "ចំនុចត្រូវដឹងមុនអ្នកទិញខុនដូរ"
៣. ជួលក្រុមហ៊ុនផ្សេង ដើម្បីស្រាវជ្រាវប្រវត្ថិអចលនទ្រព្យនោះឲ្យអ្នក
ក្នុងទីផ្សារនេះ មានក្រុមហ៊ុនដែលចាំទទួលសិក្សាលើប្រវត្ថិនៃការប្រើប្រាស់និងកាន់កាប់ដីធ្លីនោះដែលមិនចាំបាច់អ្នកត្រូវចំណាយពេលវេលាដោយខ្លួនឯងនោះទេ។ ការធ្វើបែបនេះ ក៏អាចជួយសន្សំសំចៃពេលវេលានិងការខំប្រឹងប្រែងជាច្រើនទៀតដែលពេលខ្លះអ្នកក៏មិនអាចងាយស្រួលក្នុងការស្រាវជ្រាវ៕