រាជធានីភ្នំពេញ៖ សាលារាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងជាថ្មីទៀត សម្រាប់បងប្អូនប្រជាពលរដ្ឋប្រមាណជិត ២ម៉ឺននាក់ ដែលមិនទាន់បានមកចាក់វ៉ាកសាំង សូមរួសរាន់មកចាក់ឲ្យបានមុនកាលកំណត់។
កាលបរិច្ឆេទចុងក្រោយ នៃការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ នៅភូមិសាស្រ្តរាជធានីភ្នំពេញ នឹងបិទបញ្ចប់យុទ្ធនាការជាតិចាក់វ៉ាក់សាំង ដែលនឹងត្រូវបិទបញ្ចប់ការចាក់វ៉ាក់សាំង នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១៧:០០នាទី។
រដ្ឋបាលរាជធានីភ្នំពេញ បន្តអំពាវនាវដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅ ស្នាក់នៅ ប្រកបអាជីវកម្មមុខរបរផ្សេងៗ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដែលពុំទាន់ទទួលបានការចាក់វ៉ាក់សាំង សូមអញ្ជើញរួសរាន់មកចាក់វ៉ាក់សាំង ចាប់ពីថ្ងៃទី២៧ ខែមិថុនា រហូតដល់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១។
សេចក្ដីជូនដំណឹងដដែលបានបញ្ជាក់ថា ចំពោះអ្នកដែលមិនបានមកចាក់ទាន់ពេលវេលា ក្រុងភ្នំពេញនឹងមិនមានការចាក់វ៉ាក់សាំង ដល់ប្រជាពលរដ្ឋបន្តទៀតនោះទេ៕