លោក ស៊ុន សុវណ្ណារិទ្ធ ត្រូវបានតែងតាំងជាអភិបាលខេត្តកំពង់ឆ្នាំង ជំនួសឯកឧត្តម ឈួរ ច័ន្ទឌឿន

នាថ្ងៃទី ២៥មិថុនានេះ ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យ តែងតាំងអតីតអភិបាលរងខេត្តកំពង់ឆ្នាំ លោក ស៊ុន សុវណ្ណារិទ្ធ ឲ្យឡើងធ្វើជា អភិបាលនៃអភិបាលខេត្តកំពង់ឆ្នាំង ជំនួសឯកឧត្តម ឈួរ ច័ន្ទឌឿន ដែលត្រូវបានទទួលភារកិច្ចថ្មី។

យោងតាមព្រះរាជក្រឹត្យលេខ នស/រកត/៤៩៣ បង្ហាញថា ឯកឧត្តមអភិបាលខេត្តថ្មី ស៊ុន សុវណ្ណារិទ្ធ មានឋានន្តរសកិ្តឧត្តមមន្រ្តីថ្នាក់លេខ ៥។

ចំពោះ ឯកឧត្តម ឈួរ ច័ន្ទឌឿន ក៏ត្រូវបានព្រះមហាក្សត្រតែងតាំងជា អនុរដ្ឋលេខាធិការនៃក្រសួងអភិវឌ្ឍន៍ជនបទ ផងដែរ៕