កម្ពុជា៖ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជា សម្រាប់ពីថ្ងៃទី២៣-២៩ ខែមិថុនា ឆ្នាំ២០២១។
ក្រសួងបញ្ជាក់ថា ក្នុងរយៈពេលសប្ដាហ៍ខាងមុខនេះ ប្រទេសកម្ពុជាយើងនឹងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបនៃប្រទេសចិន និងខ្យល់មូសុងនិរតីក្នុងល្បឿនបង្គរ។ ស្ថានភាពបែបនេះ នេះកម្ពុជាអាចនឹងមានភ្លៀងធ្លាក់ ពីកម្រិតខ្សោយទៅច្រើន ទៅតាមតំបន់។
ក្រសួងក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូធម្មជាតិ ដូចជាភ្លៀងផ្គររន្ទះ និងខ្យល់កន្តាក់ ដែលអាចកើតមានជាពិសេសនៅតំបន់វាលទំនាប៕