ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងពីស្ថានភាពធាតុអាកាសប្រចាំសប្ដាហ៍ សម្រាប់ថ្ងៃទី ៩ដល់ ១៥មិថុនា ដោយបានបង្ហាញថា ព្រះរាជាណាចក្រកម្ពុជា នឹងទទួលរងនូវឥទ្ធិពលខ្យល់មូសុងនិរតីខ្លាំង និងជ្រលងនៃកូនព្យុះ ឈ្មោះ កូហ្គូម៉ា លើកទី៤ TS KOGUMA 2104។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល អាចមានភ្លៀងផ្គររន្ធះ ពីបង្គួរទៅច្រើន ជាមួយនឹងខ្យល់កន្រ្តាក់ខ្លាំង រាយប៉ាយនៅភាគពាយ័ព្យ និងភាគខាងត្បូង។ ដោយឡែកសម្រាប់ ខេត្តជាប់ជួរភ្នំដងរែក និងភាគឥសាន និងតំបន់មាត់សមុទ្រក៏នឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើនផងដែរ។
ស្ថានមើលខ្លឹមសារ លម្អិតក្នុងសេចក្ដីជូនដំណឹងខាងក្រោមនេះ៖