ខេត្តរតនគិរី៖ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ មន្ទីរធនធានទឹក និងឧតុនិយមខេត្តរតនគិរី បានបន្តការងារជួសជុលទំនប់អាងស្តុកទឹកនៃប្រព័ន្ធធារាសាស្រ្ត ម៉ឺនថាំង២ ស្ថិតក្នុងឃុំតឺន ស្រុកកូនមុំ ខេត្តរតនគិរី និងកែលម្អសំណង់ទ្វាទឹកបឹងកន្សែង និងជួសជុលប្រឡាយបេតុងអាមេរ៍ប្រវែង ៨៩ម។
តាមការបញ្ជាក់ពីប្រធានមន្ទីរ បានឲ្យដឹងថា ប្រព័ន្ធនេះ អាចស្តុកទឹកបាន ១៦៨.០០០ម៉ែត្រត្រីគុណ និងអាចជួយស្រោចស្រពលើផ្ទៃដីស្រូវវស្សាចំនួន ១៣២ហ.ត បន្ថែមពីនេះ លោកបានលើកឡើងពិវឌ្ឍនភាពនៃការងារជាលទ្ធផលសម្រេចបាន មានដូចជា៖
១-ទំនប់អាងស្តុកទឹកប្រវែង ៦៦៤ម សម្រេច១០០%
២-សំណង់បង្ហៀរលើទំនប់ទំហំ(៥មx១៦ម) សម្រេចបាន១០០%
៣-ជួសជុល ប្រឡាយបេតុងអាមេរ៍ប្រវែង ៨៩ម សម្រេចបាន ៣០% ៕