ចំណុចគួរយល់ដឹងបន្ថែម មុនពេលសម្រេចចិត្តទិញខុនដូ

មនុស្សភាគច្រើនមានចំណាប់អារម្មណ៍ទៅលើផ្ទះល្វែងដី និងចំការដែលមាននៅតាមទីរួមខេត្ត។ ក្នុងនោះផងដែរយើងក៏សង្កេតឃើញថាចំពោះអ្នករស់នៅទីក្រុង ពួកគេអាចនឹងចាប់ផ្តើមមាន ចំណាប់អារម្មណ៍ទៅលើខុនដូ ដែលមានទីតាំងល្អនិងមានតម្លៃសមរម្យនៅក្នុងរាជធានីភ្នំពេញ។ ដូច្នេះតើអ្នកត្រូវមានចំណេះដឹងអ្វីខ្លះដើម្បីធ្វើការសម្រេចចិត្តឲ្យបានត្រឹមត្រូវមុនពេលទិញខុនដូ?

១.ស្វែងរកគោលបំណងរបស់អ្នក

មនុស្សគ្រប់ៗគ្នាអាចនឹងសម្រេចចិត្តទិញខុនដូក្នុងគោលបំណងខុសៗគ្នា។ ឧទាហរណ៍ អ្នកខ្លះសម្រេចចិត្តទិញខុនសម្រាប់ទុកជូលឲ្យអ្នកដទៃរីឯអ្នកខ្លះទៀតសម្រេចចិត្តទិញខុនដូ

សម្រាប់ទុកលក់បន្តនៅពេលដែលវាឡើងថ្លៃ។ដូច្នេះមុនពេលអ្នកសម្រេចចិត្តទិញខុនដូថ្មី អ្នកត្រូវប្រាកដក្នុងចិត្តថាអ្នកសម្រេចចិត្តទិញខុនដូ ដើម្បីអ្វី?

២.ទំហំ និងបន្ទប់គេងរបស់ខុនដូ

ក្រៅពីគោលបំណងនៃការទិញខុនដូអ្នកក៏ត្រូវតែដឹងពីចំនួនទំហំ និងបន្ទប់គេងក្នុងខុនដូដែលអ្នក ចង់ទិញនោះផងដែរ។ឧទាហរណ៍ដូចជាតើអ្នកត្រូវការបន្ទប់ទឹកចំនួនប៉ុន្មាន? បន្ទប់គេងចំនួនប៉ុន្មាន?

បន្ទប់ដាក់អីវ៉ាន់ចំនួនប៉ុន្មាន?និងបន្ទប់ចុងភៅចំនួនប៉ុន្មានជាដើម?

៣.តម្លៃខុនដូ

មុនពេលសម្រេចចិត្តទិញខុនដូអ្នកក៏ត្រូវតែដឹងពីតម្លៃខុនដូដែលអ្នកបម្រុងនឹងទិញលើទីផ្សារ ព្រោះថា

ជួនកាលតម្លៃខុនដូដែលអ្នកចង់ទិញអាចមានតម្លៃខ្ពស់ខ្លាំងជាងតម្លៃខុនដូទៅតាមទីផ្សារអចលនទ្រព្យ។

ដូច្នេះដើម្បីទទូលបានតម្លៃខុនដូសមរម្យអ្នកត្រូវតែមានការសិក្សាស្វែងយល់ឲ្យបានច្រើននៅលើទី

ផ្សារ។

៤.គ្រឿងបរិក្ខារដែលខុនដូផ្តល់ឲ្យអ្នករស់នៅ

ជាធម្មតារាល់ខុនដូនីមួយៗតែងតែមានការផ្តល់ជូននៅគ្រឿងបរិក្ខារដូចជាអាងហែលទឹកកន្លែងហាត់ប្រាណ ចំណតឡាន និងកន្លែងសម្រាប់ក្មេងលេងជាដើម។ដោយគ្រឿងបរិក្ខារទាំងអស់នេះ

តែងតែផ្តល់ជូនមកកាន់ម្ចាស់ខុនដូម្នាក់ៗក្នុងការប្រើប្រាស់Free ឬមានការកំណត់មួយជាក់លាក់។ ហេតុនេះមុនពេលដែលអ្នកសម្រេចចិត្តទិញខុនដូអ្នកត្រូវប្រាកដក្នុងចិត្តថា អ្នកបានទិញខុនដូដែលមានផ្តល់ជូននៅគ្រឿងបរិក្ខារបំពេញតាមតម្រូវការដែលអ្នកចង់បានហើយ ឬនៅ?

៥.ផែនការនៃការបង់រំលស់

ប្រាកដណាស់ថាមានមនុស្សតិចណាស់ដែលមានលុយពេញដៃទៅទិញខុនដូសម្រាប់រស់នៅតែម្តង។ដូច្នេះប្រសិនបើអ្នកមានបំណងចង់ទិញខុនដូ អ្នកក៏ត្រូវតែដឹងផងដែលថាតើខុនដូនោះមានកម្រិត និងរបៀបនៃការបង់រំលស់របៀបណាផងដែរ?