"ខួរក្បាលរបស់អ្នក ធំទូលាយជាងមេឃទៅទៀត" - អ្នកនិពន្ធអាមេរិក អេមិលី (Emily Dickinson)
"មនុស្សល្អម្នាក់បើប្រាសចាកពីភាពប្រាកដប្រជាហើយ រមែងមិនទទួលបានការគោរព ការកោតសរសើរពីអ្នកដទៃឡើយ" - ទស្សនវិទូចិន ខុង ជឺ
"បង្រួមពាក្យថា«អញ» ឲ្យតូច នោះអ្នកនឹងអាចធ្វើអ្វីដែលរីករាយបាន" - អ្នកនិពន្ធអាមេរិក ហ្គ្រិតឆិន (Gretchen Rubin)
"កុំប្រញាប់ប្រញាល់ធ្វើជាមេដឹកនាំ ប៉ុន្តែនៅពេលដែលអ្នកបានធ្វើហើយ ចូរធ្វើឲ្យរឹងមាំ និងជាប្រចាំ" - ទស្សនវិទូក្រិច សូក្រាត
"នៅក្នុងព្រៃជ្រៅមានដើមឈើដ៏សែនត្រង់ ប៉ុន្តែនៅលើវាលលោកិយ គ្មានមនុស្សចិត្តទៀងត្រង់នោះទេ" - អ្នកប្រាជ្ញចិន
"យើងទាំងអស់សុទ្ធតែត្រូវស្លាប់។ គោលដៅជីវិត គឺមិនមែនដើម្បីអាចរស់បានរហូតនោះទេប៉ុន្តែគឺជាការបង្កើតអ្វីមួយដែលមានប្រយោជន៍ និងមានជីវិតយូរអង្វែងក្រោយពេលយើងស្លាប់" - អ្នកនិពន្ធប្រលោមលោក ChuckPalahniuk
"ត្រូវរីករាយជាមួយអ្វីដែលអ្នកមាន។រីករាយជាមួយអ្វីដែលកើតឡើង។ នៅពេលដែលអ្នកយល់ និងដឹងថាវាគ្មានអ្វីខ្វះខាតទេ នោះពិភពលោកទាំងមូលនឹងជារបស់អ្នក" -អ្នកប្រាជ្ញចិន ឡៅ សឺ ៕