ចំណុចអាចសម្គាល់ឃើញ ភាពខុសគ្នានៃស្នេហាពិតប្រាកដមួយ និងមិនមែនស្នេហា

សូមចូល  Telegram ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទឆាប់រហ័ស

សេចក្តី​ស្រលាញ់សេចក្តី​ស្នេហា​ជា​ចំណែក​មួយ​នៃ​ជីវិតដែល​បង្ហាញ​តាម​រយៈ​ការ​រស់​នៅ​ជា​ជីវិត​គូជា​មនុស្ស​ពីរ​នាក់​ដែល​រួម​ដំណើរ​ជា​មួយ​គ្នា​រហូត​ដល់​ថ្ងៃ​បញ្ចប់​ទៅ​នៃ​ដំណើរ​នៃ​ធម្មជាតិ​។ យ៉ាង​ណា​មិញសេចក្តី​ស្រលាញ់​​ដែល​នៅ​ជាប់​ជា​មួយ​ជីវិត​គូ និង​នៅ​គង់​វង្ស​ច្រើន​ជា​សេចក្តី​ស្រលាញ់​មួយ​ពិត​ប្រាកដដូច​នេះ​ចំនុច​ខ្លះ​ត្រូវ​បាន​គេ​លើក​ឡើង​ដោយ​បែង​ចែក​ឱ្យ​ឃើញ​ដាច់​គ្នា​រវាង​ស្នេហា​ពិត​ និង​ស្នេហា​មិន​ពិត​ប្រាកដ​ ឬ​គ្រាន់​តែ​ជា​ល្បែង​៖

១.សេចក្តី​ស្រលាញ់​ពិត​​​៖ តែង​បើក​ចំហ​​ដល់ភាគី​ស្មោះ​ត្រង់​ ទោះ​​បី​ជា​​រឿង​ពិបាក​ចិត្ត ​ឬ​នៅ​ពេល​​ណា​មួយ​ពិបាក​ចិត្ត​ក៏​ដោយ​។

សេចក្តី​ស្រលាញ់​មិន​ពិត​​ប្រាកដ​៖ ចាត់​ទុក​តម្លៃ​នៃ​ក្តី​ស្រលាញ់​ត្រឹម​ជា​ល្បែង​លាក់​បាំង​អារម្មណ៍​តែង​​កេង​ប្រវ័ញ្ច​​សេច​ក្តី​​ស្មោះ​ត្រង់ ឬ​អារម្មណ៍​​ភាគី​ម្ខាង​ទៀត​ឬ​អ្នក​ដទៃ​មក​ប្រើ​ប្រាស់​។

២.សេចក្តី​ស្រលាញ់​ពិត​៖ ច្រើន​លះ​បង់​សម្រាប់​អ្នក​ដែល​ខ្លួន​ស្រលាញ់​។

​សេចក្តី​ស្រលាញ់​មិន​ពិត​​ប្រាកដ​៖ គ្រាន់​តែ​ចង់​បាន​នូវ​អ្វី​ដែល​ខ្លួន​ចង់​បាន​ប៉ុណ្ណោះ​។


៣.សេចក្តី​ស្រលាញ់​ពិត​៖ ធ្វើ​ដោយ​ចិត្ត​ស្រលាញ់ចិត្ត​ចេញ​ពី​បេះ​ដូង​ពិត​ប្រាកដ​។

សេចក្តី​ស្រលាញ់​មិន​ពិត​​ប្រាកដ​៖ ផ្តល់​ឱ្យ​ក៏​ដោយ​សារ​តែ​ចង់​បាន​អ្វី​មួយ​ត្រលប់​មក​វិញ​មិន​ស្មោះ​ត្រង់​។

៤.សេចក្តី​ស្រលាញ់​ពិត​៖ អភ័យ​ទោស​​ឱ្យ​។

សេចក្តី​ស្រលាញ់​មិន​ពិត​​ប្រាកដ​៖ ស្វែង​រក​​ការ​ចង​ពៀរ​ដាក់​ទោស សង​សឹក​...។

៥.សេចក្តី​ស្រលាញ់​ពិត​៖ ពេញ​ចិត្ត​ និង​សរសើរ​​ភាគី​នូវ​អ្វី​ដែល​ជា​ខ្លួន​គេ​ផ្ទាល់និង​អ្វី​ដែល​គេ​មាន​។

សេចក្តី​ស្រលាញ់​មិន​ពិត​​ប្រាកដ​៖ ព្យាយាម​​ធ្វើ​ឱ្យ​ភាគី​ធ្វើ​តាម​គំនិត​របស់​ខ្លួនមិន​ចង់​បាន​ដៃ​គូ​ស្នេហា​​ជា​អត្តសញ្ញាណ​​ជា​ធម្មជាតិ​​ដោយ​ខ្លួន​ឯង​ឡើយបើ​ទោះ​ជា​ដៃ​គូ​ធ្វើ​រឿង​ត្រឹម​ត្រូវ​​ ឬ​សម​ហេតុ​ផល​ក៏​ដោយ​។

៦.សេចក្តី​ស្រលាញ់​ពិត​៖ ព្យាយាម​ដោះ​ស្រាយ​បញ្ហា​ដែល​កើត​មាន​។

សេចក្តី​ស្រលាញ់​មិន​ពិត​​ប្រាកដ​៖ ព្យាយាម​​រក​អ្វី​ដែល​បញ្ជាក់​ថា​​រូប​គេ​ពិត​ជា​ត្រឹម​ត្រូវហើយ​​​ជាន់​កែង​បន្ថែម​។

៧.សេចក្តី​ស្រលាញ់​ពិត​៖ ផ្តល់​សេរី​ភាពនិង​ការ​សម្រេច​ចិត្ត​ដល់​អ្នក​។

សេចក្តី​ស្រលាញ់​មិន​ពិត​​ប្រាកដ​៖ ព្យាយាម​គ្រប់​គ្រង​អ្នក​​៕