TYDA៖អ្នកជំងឺស្រាល ៣១២នាក់ទៀត បានជាសះស្បើយនៅព្រឹកទី១៧ឧសភានេះ

រាជធានីភ្នំពេញ៖ អ្នកជំងឺចំនួន ៣១២នាក់ បានជាសះស្បើយ និងត្រូវបានក្រុមគ្រូពេទ្យ បានឲ្យត្រឡប់ទៅផ្ទះវិញ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១។

តាមការផ្ដល់ព័ត៌មានពីក្រុមគ្រូពេទ្យ​TYDA (ក្រុមគ្រូពេទ្យសម្តេចតេជោ) បានលើកឡើងថា នេះជាដំណឹងដ៏រីករាយ ដែលចំនួនអ្នកជំងឺកម្រិតស្រាលមណ្ឌលព្យាបាលជំងឺកូវីដ-១៩  បានជាសះស្បើយដ៏ច្រើន។ ដោយឡែកអ្នកជាសះស្បើយក៏ត្រូវបន្តនៅដាច់ដោយឡែកនៅផ្ទះ១៤ថ្ងៃទៀត។ ថ្ងៃនេះ សម្រាប់ខេត្តបន្ទាយមានជ័យ ក៏បានជូនដំណឹងពីការជាសះស្បើយ ១៥នាក់ផងដែរ។

សូមជម្រាបជូនដែរថា សេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល បានកត់ត្រាពីករណីឆ្លងថ្មីក្នុងថ្ងៃ១៦ ចំនួន ៣៦០នាក់ និងមានអ្នកជាសះស្បើយ ៨៨៦នាក់ និងករណីសា្លប់ថ្មី ០៤នាក់៕