សូមចូល Telegram ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទឆាប់រហ័ស
ពាក្យមនុស្សប្រុសគឺមានតម្លៃណាស់ដែលតម្លៃនេះ គឺសម្តៅទៅលើភាពប្រាកដប្រជា អត្តចរិកចំណេះជំនាញ និងភេទជាមនុស្សប្រុសរបស់ពួកគេ។ ជាមួយគ្នានោះ តម្លៃនេះផងដែរក៏សម្តៅក្នុងន័យនៃការពិតមួយចំនួនទៀតដែលគេច្រើននិយាយថាជាអត្តចរិកធម្មជាតិនៃមនុស្សប្រុសពិតប្រាកដម្នាក់ដែលត្រូវបានគេលើកឡើងមានដូចជា៖
១. “ពួកគេច្រើនមិនបង្ហាញ ឬចែករំលែកអ្វីគ្រប់យ៉ាងទៅមនុស្សគ្រប់គ្នាឡើយហើយប្រសិនបើគេបង្ហាញ គឺមានន័យថាអ្នកជាអ្វីពិសេសសម្រាប់ពួកគេ"។
២. “ពួកគេងាយបន្ទាបចិត្តស្តាប់នូវបញ្ហាដែលអ្នកមាន។ ហើយច្រើនមិនវិនិច្ឆ័យប៉ុន្តែពិចារណារក ឬឬសគល់បញ្ហានិងស្តាប់ច្រើន"
៣. “ពួកគេមានអារម្មណ៍ដូចតែអ្នកដែរហើយពេលខ្លះយំក៏ដូចអ្នកដែរ។ តែគ្រាន់តែពួកគេជ្រើសរើសមិនយំបង្ហាញប្រាប់អ្នក និងអ្នកដទៃ ហើយជំនួសវិញតែងបង្រួមអារម្មណ៍ទាំងនោះឱ្យដូចមិនមានអ្វីកើតឡើង"។
៤. ”បើអ្នកស្វែងយល់បន្តិចអ្នកអាចឃើញថាពួកគេខំប្រឹងសម្រាប់ប៉ាម៉ាក់បងប្អូន មិត្តភក្តិនិងដៃគូរបស់ពួកគេ។មនុស្សប្រុសល្អពិតប្រាកដមួយច្រើនមានទំនួលខុសត្រូវ និងលះបង់ពិតប្រាកដសម្រាប់មនុស្សដែលគេស្រលាញ់"។
៥. "ប្រសិនបើគេពិបាកចិត្តឬហ្មងសៅដោយសារអ្នកនោះពួកគេច្រើនមិននិយាយវាចេញបង្ហាញទៅអ្នកដទៃ ឬបង្ហោះលើបណ្តាញសង្គមឱ្យគេឯងដឹងឮឡើយ។ ពួកគេច្រើនបណ្តោយឱ្យចិត្តនោះធ្វើបាបខ្លួនដោយភាពស្ងៀមស្ងាត់ ឬមួយក្នុងពេលវេលាសមគួរមួយគេនឹងបង្ហាញប្រាប់អ្នកក្នុងន័យស្ថាបនាកែលម្អដោយភាពត្រឹមត្រូវ"។
៦. "ពួកគេមើលទៅដូចមិនខ្វល់ខ្វាយ(តែតាមពិតបារម្ភពីអ្នកច្រើន)។ ប៉ុន្តែពេលវេលា និងការសង្កេតពីសកម្មភាពពួកគេអ្នកនឹងឃើញច្បាស់"។
៧. “មិនមែនមនុស្សប្រុសទាំងអស់សុទ្ធតែទាក់ទងនារីៗ ក្នុងន័យមួយជាភាសាសាមញ្ញហៅថាញ៉ែញង នោះទេនៅក្នុងនោះគឺពិតជានឹងមានមនុស្សប្រុសល្អពិតប្រាកដខ្លះជឿជាក់នៅក្នុង True Love ហើយនិងជឿជាក់ក្តីស្រលាញ់នោះរហូតទៅដល់ទីបញ្ចប់នៃដំណើររលត់នៃធម្មជាតិ"។