ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃនេះ បានកត់ត្រាការជាសះស្បើយថ្មី ១៣៨០នាក់ ករណីឆ្លងថ្មី ៣៥០នាក់ និងស្លាប់ថ្មី ៣នាក់ផងដែរ។ ការជាសះស្បើយនេះ ជាតួលេខខ្ពស់បំផុតមិនធ្លាប់មានកន្លងមក។
គិតត្រឹមថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាមាន ករណីឆ្លងកូវីដ១៩សរុប ២២១៨១ ក្នុងនោះមានអ្នកជាសះស្បើយសរុប ១២ ១២០នាក់។ ដោយឡែក អ្នកស្លាប់ដោយសារជំងឺកូវីដ១៩ សរុបរហូតដល់១៥០នាក់ នៅទូទាំងប្រទេស៕