ក្រសួងសុខាភិបាលកត់ត្រាអ្នកឆ្លងថ្មី ៣៣៥នាក់ និងជាសះស្បើយថ្មី ៨៧៣នាក់

រាជធានីភ្នំពេញ៖  ក្រសួងសុខាភិបាល បានកត់ត្រាការរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ចំនួន ៣៣៥នាក់ ខណៈអ្នកជាសះស្បើយពីជំងឺ ៨៧៣នាក់ នៅក្នុងការផ្សាយថ្ងៃទី ១៥ឧសភានេះ។ នេះជាតួលេខទាបបំផុតបើគិតពីការឆ្លង ពីដើមខែឧសភាមក។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២១,៨៣៤នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន១០,៧៤០នាក់ និងស្លាប់សរុបចំនួន១៤៧នាក់៕