រាជធានីភ្នំពេញ៖ ថ្ងៃអង្គារ ទី១១ ខែឧសភា ឆ្នាំ២០២១ អ្នកឧកញ៉ា និងឧកញ៉ា ១២៦រូប បានចូលថវិកាសរុបជាង១លានដុល្លារ ដល់កងទ័ពជេីងគោកនិងគ្រូពេទ្យស្ម័គ្រចិត្ត TYDA ដើម្បីរួមចំណែក ជួយគាំទ្រដល់ប្រតិបត្តិការ ប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩ ។
ពិធីប្រគល់និងទទួលអំណោយជាថវិកា និងសម្ភារៈជាច្រើននេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងតំណាងក្រុមអ្នកឧកញ៉ា និងឧកញ៉ា ជាច្រើនរូបផងដែរ។
សម្ភារទាំងអស់នោះរួមមាន៖ ម៉ាស ១០ម៉ឺន, អាល់កុល ៣ ៦០០លីត្រ, សាប៊ូលាងដៃ ៦ ០០០លីត្រ, ត្រីខ ៥០កេស, ទឹកសុទ្ធ ១០ ០០០យួរ/កេស និងចេក ទុំ២០កេស៕