លោកមហាធៀ ប៊ីន មហាម៉ាត់ (Mahathir bin Mohamad)បានក្លាយជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីជាថ្មីម្តងទៀត បន្ទាប់ពីបានដឹកនាំសម្ព័ន្ធភាពបក្សប្រឆាំងឈ្នះបក្សកាន់អំណាចរបស់លោក ណាជីប រ៉ាហ្សាក់ ក្នុងការបោះឆ្នោតឆ្នាំ២០១៨ កន្លងទៅ។
ការឈ្នះឆ្នោតកន្លងទៅនេះធ្វើឲ្យលោក មហាធៀ បានក្លាយជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីជាលើកទីពីរក្នុងវ័យ៩២ឆ្នាំបន្ទាប់ពីគម្លាត ១៥ឆ្នាំនៃការដឹកនាំរបស់លោកហើយនេះក៏ជាការបំបែក កំណត់ត្រាពិភពលោកផងដែរ។
លោក មហាធៀ កើតក្នុងថ្ងៃ២០ខែ ធ្នូ ១៩២៥ បានឡើងកាន់តំណែងជាថ្មី នៅថ្ងៃទី ១០ ខែឧសភាឆ្នាំ 2018 ក្នុងវ័យចំណាស់ជាងគេគឺ៩២ឆ្នាំ និង ១៤១ថ្ងៃ។ លោក មហាធៀ ក៏ធ្លាប់បានបម្រើការជា នាយករដ្ឋមន្ត្រីម៉ាឡេស៊ីពីឆ្នាំ១៩៨១ ដល់ឆ្នាំ ២០០៣ ហើយអាណត្តិថ្មីជានាយករដ្ឋមន្រ្ដីក្នុង ២០១៨នេះ ធ្វើឲ្យគាត់ជាប់ឈ្មោះជានាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលកាន់តំណែងចាស់ជាងគេបំផុត ក្នុងពិភពលោក៕