បើអ្នកវិនិយោគនៅក្នុងក្រុមហ៊ុន អេបផល កាលពីដប់ឆ្នាំមុន តើប្រាក់វិនិយោគ នោះនឹងមានតម្លៃប៉ុន្មានត្រឹមខែសីហានេះ

ភាគហ៊ុនរបស់ក្រុមហ៊ុនអេបផល (Apple) បានកើនដល់ ១ពាន់ពាន់លានដុល្លារ កាលពីថ្ងៃព្រហស្បតិ៍ ទី២ ខែសីហា ឆ្នាំ ២០១៨នេះ ដែលជាក្រុមហ៊ុនសាធារណៈដំបូងគេបង្អស់ មិនធ្លាប់ឈានដល់កម្រិតកំពូលនេះ។

ភាគហ៊ុនរបស់ក្រុមហ៊ុន អេបផល(Apple Inc) បានកើនឡើងដល់ 207ដុល្លារ(ពីររយប្រាំពីរ) ក្នុងមួយហ៊ុន ដែលធ្វើឲ្យក្រុមហ៊ុន Appleមានតម្លៃក្នុងទីផ្សារ ១ពាន់ពាន់លានដុល្លារ មុនពេលវាថយចុះបន្តិចវិញ។

ដូច្នេះប្រសិនបើអ្នកវិនិយោគនៅក្នុងក្រុមហ៊ុនអេបផល កាលពីមួយទសវត្សរ៍មុន តើប្រាក់វិនិយោគនោះនឹងមានតម្លៃប៉ុន្មាន??យោងតាមការគណនារបស់ស្ថានីយទូរទស្សន៍ CNBC ការវិនិយោគ១ពាន់ដុល្លារ នៅដើមខែសីហាឆ្នាំ 2008 នោះទឹកប្រាក់វិនិយោគនឹងមានតម្លៃជាង 9222ដុល្លារ(ប្រាំបួនពាន់ពីររយម្ភ៉ៃពីរ)គិតត្រឹមថ្ងៃទី 2 ខែសីហាឆ្នាំ 2018 ឬច្រើនជាង៩ដង ដោយមិនរាប់បញ្ចូលភាគលាភ។

ការកើនឡើងយ៉ាងខ្លាំងនេះ របស់ក្រុមហ៊ុន អេបផលធ្វើឱ្យក្រុមហ៊ុន Software យកឈ្នះក្រុមហ៊ុន Amazon ដែលជាក្រុមហ៊ុនអេឡិចត្រូនិកធំជាងគេ ហើយក្លាយជាក្រុមហ៊ុនសាធារណៈដំបូងគេរបស់អាមេរិកដែលមានតម្លៃ ១ពាន់ពាន់លានដុល្លារ។

ភាគហ៊ុនរបស់ក្រុមហ៊ុន Apple ក៏បានកើនឡើងផងដែរកាលពីខែឧសភាឆ្នាំ២០១៨នេះ នៅពេលនាយកប្រតិបត្តិ ក្រុមហ៊ុន Berkshire Hathaway លោក Warren Buffett បានផ្សាយថា ក្រុមហ៊ុនរបស់លោកបានទិញយកភាគហ៊ុនចំនួន75លានហ៊ុន របស់ក្រុមហ៊ុន Apple បន្ថែមលើចំនួនភាគហ៊ុនដែលមានស្រាប់ចំនួន165,3 លានហ៊ុន៕