រាជធានីភ្នំពេញ៖ វេលាម៉ោង៣រសៀល ថ្ងៃចន្ទ ទី០៣ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ដែលជំនួសមុខអ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវទាំង៧៤រូប ដែលជាសប្បុរសជន បានមូលមតិគ្នា ប្រមូលបានថវិកាចំនួនUSD302.250.00 ដល់រាជរដ្ឋាភិបាល តាមរយៈសាលារាជធានីភ្នំពេញ។
ក្នុងថ្ងៃនោះផងដែរ សម្ដេចតេជោនាយករដ្ឋមន្រ្តី បានចេញលិខិតថ្លែអំណរគុណ ជូនចំពោះសប្បុរសជន ដែលជាអ្នកឧកញ៉ា និងឧកញ៉ា មានសរុបចំនួន ៧៤រូប ដែលបានចូលរួមថវិកាក្នុងការដោះស្រាយវិបត្តិកូវីដ១៩ តាមរយៈសាលារាជធានីភ្នំពេញ។
ថវិកាសរុបដែលបានបរិច្ចាគ គឺក្នុងន័យដើម្បីចូលរួមដោះស្រាយបញ្ហា ដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាក ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការសហគមន៍ ២០កុម្ភៈ និងការបិទខ្ទប់រាជធានីភ្នំពេញនិងក្រុងតាមខ្មៅនៃខេត្តកណ្ដាល៕