អ្វីខ្លះជាធាតុផ្សំសំខាន់ៗនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីបម្រែបម្រួលអាកាសធាតុ

ពីមួយថ្ងៃទៅមួយថ្ងៃ ពិភពលោកកាន់តែអភិវឌ្ឍស្របពេលដែលផលប៉ះពាល់ជាច្រើន ក៏កំពុងប្រឈមផងដែរដោយសារតែសកម្មភាពនៃការអភិវឌ្ឍ និងសកម្មភាពរបស់មនុស្ស រួមទាំងការប្រែប្រួលនៃ​បរិស្ថានសកលលោកផងដែរ។

ដើម្បីដោះស្រាយបញ្ហាទាំងអស់នេះ ប្រទេសប្រមាណ១១៥ បានប្រជុំគ្នា​ស្វែងរកផលប៉ះពាល់ និងវិធីសាស្ត្រក្នុងការដោះស្រាយ។ ជាលទ្ធផល​កិច្ចប្រជុំ​ស្តីពីការបម្រែបម្រួល​អាកាសធាតុ ត្រូវបានបង្កើតជា​កិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីបម្រែបម្រួលអាកាសធាតុដើម្បីធ្វើឱ្យបរិស្ថានពិភពលោកប្រសើរឡើង។

ខាងក្រោមនេះជាចំណុចសំខាន់ៗចំនួន ៣ដែល​កម្មវិធីអភិវឌ្ឍ​នៃអង្គការសហប្រជាជាតិ (UNDP-United Nation Development Program) បានលើកឡើងជុំវិញចំណុចសំខាន់ជាគោលនៃកិច្ចព្រមព្រៀងដ៏មានសារៈសំខាន់នេះ។

១. រក្សាកំណើតសីតុណ្ហភាពកុំឱ្យខ្ពស់ពេក

​ដោយសារតែ​សកម្មភាពឧស្សាហកម្មនិងការបំពុលបរិស្ថានភពលោក បានធ្វើឱ្យផែនដីឡើងកម្តៅជារៀងរាល់ឆ្នាំ។ ហេតុនេះប្រទេសដែលជាហត្ថលេខី​នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ​ស្តីពីបម្រែបម្រួលអាកាសធាតុបាន​ព្យាយាមគ្រប់លទ្ធភាពដើម្បី​កំណត់កំណើនសីតុណ្ហភាព​ឱ្យនៅត្រឹម១.៥អង្សាសេប៉ុណ្ណោះក្នុងមួយឆ្នាំ។

២.ពិនិត្យលើការប្តេជ្ញាចិត្តដើម្បីកាត់បន្ថយការបំភាយឧស្ម័ន

សកម្មភាពឧស្សាហកម្ម​បានបង្កើតឱ្យមានឧស្ម័នមិនល្អជាច្រើន​លើភពផែនដីដែលវាជាកត្តាសំខាន់ដែលធ្វើឱ្យផែនដីឡើងកម្តៅ និងប៉ះពាល់យ៉ាងខ្លាំងដល់ការររស់់នៅតែទោះជាយ៉ាងនេះក្តី មនុស្សក៏មិនអាចរស់នៅបានស្រួលនោះដែរប្រសិនបើគ្មានឧស្សាហកម្មសោះនោះ។ ហេតុនេះ អ្វីដែលអាចធ្វើបាន គឺព្យាយាមគ្រប់គ្រងឱ្យ​ឧស្សាហកម្មធំៗទាំងអស់នោះត្រូវបានអភិវឌ្ឍដោយយកចិត្តទុកដាក់ពីការបង្រួមផលប៉ះពាល់ឱ្យតូចឬគិតគូរឱ្យបានច្រើនបំផុតពីបរិស្ថានពិភពលោក។

ចំពោះកិច្ចព្រមព្រៀង​ទីក្រុងប៉ារីសស្តីពីការបម្រែបម្រួលអាកាសធាតុវិញគឺចាំបាច់ត្រូវពិនិត្យឡើងវិញ​នូវការប្តេជ្ញាចិត្តរបស់ប្រទេសនានាក្នុងការកាត់បន្ថយ​ការបំភាយឧស្ម័នរៀងរាល់៥ឆ្នាំម្តង។

៣. ផ្តល់ជំនួយដល់ប្រទេសកំពុងអភិវឌ្ឍន៍

ប្រទេសកំពុងអភិវឌ្ឍជាតំបន់ដែលមានធនធានធម្មជាតិនិង​ការអភិវឌ្ឍ​ឧស្សាហកម្មផងដែរ។ ហេតុនេះប្រទេសទាំងអស់មានគោលដៅក្នុងការផ្តល់ជំនួយ​ដល់ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បី​ធ្វើយ៉ាងណា​ជំរុញប្រទេសទាំងអស់នោះរក្សាឱ្យបាននូវធនធានដែលជាផ្នែកយ៉ាងសំខាន់ ក្នុងការជួសជុលស្ថានការណ៍និង​ធ្វើការអភិវឌ្ឍក្នុងកម្រិតសមល្មមដោយប៉ះពាល់តិចបំផុតលើពិភពលោក៕