កម្មវិធីកែរូបឈ្មោះ Meitu មានអ្នកប្រើជាង ១០០លាននាក់ បានបន្ថែមលក្ខណៈពិសេស 3D Reshape

កម្មវិធី Meitu របស់ចិន កំពុងមានការពេញនិយមខ្លាំង លើការកែសម្ផស្សរូបថត ឲ្យស្អាត។

កម្មវិធីឈ្មោះ Meitu ដែលមានអ្នកប្រើប្រាស់ប្រចាំខែជាង 100 លាននាក់ គិតត្រឹមខែសីហាថ្មីៗនេះ បានបើកដំណើរការលក្ខណៈពិសេសមួយ 3D  Reshape ដែលអាចឱ្យអ្នកប្រើ បង្វិលមុខចុះក្រោម ឡើងលើ ងាកឆ្វេងឬងាកទៅស្តាំ ចេញជាទម្រង់ 3D។ កម្មវិធីនេះ លោកអ្នកអាចទាញយក នៅក្នុង App Store ដោយគ្រាន់តែវាយពាក្យ Meitu ។

ក្នុងកម្មវិធីឈ្មោះ Meitu របស់ចិននេះ មានកម្មវិធីកែសម្រួលជាច្រើនរួចមក ហើយដែលឱ្យអ្នកប្រើប្រាស់ កែសម្ផស្សរូបថតឲ្យបានស្រស់ស្អាត ដូចនឹងកម្មវិធី ៣៦០ដែលគេនិយមផងដែរ តែនេះជាការបន្ថែមថ្មីមួយទៀតលើទម្រង់ 3D ដែលស្របនឹងបច្ចេកវិទ្យាថ្មី និងការនិយមក្នុងពេលបច្ចុប្បន្ន។ លក្ខណៈពិសេសថ្មីនោះឈ្មោះ ថា 3D Reshape ដែលផ្លាស់ប្ដូរទម្លាប់នៃការថតរូបនៅស្ងៀម ឲ្យមានទម្រង់ជា 3D ៕