តារាសម្តែង The Rock ក្លាយជាបុគ្គលដែលរកប្រាក់ចំណូលបានច្រើនបំផុតពីការផ្សាយក្នុង Instagram

បរទេស៖ នេះបើតាមរបាយការណ៍ពីគេហទំព័រ Boss Hunting បានបង្ហាញថា កំពូលតារាសម្តែងល្បីឈ្មោះ របស់អាមេរិក The Rock  ក្លាយជាបុគ្គលម្នាក់ ដែលទទួលបានប្រាក់ចំណូលច្រើនបំផុត ពីបណ្តាញសង្គម Instagram ខណៈលោករកបានរហូតដល់ទៅ ជាង១លានដុល្លារអាមេរិក ត្រឹមការបង្ហោះប្រម៉ូតផលិតកម្មម្តងៗ។ 

Dwayne Johnsonឬ The Rock មានអ្នក Follow ក្នុងបណ្តាញសង្គម Instagram  រហូតដល់ទៅ ២៣១លាននាក់។ លោកត្រូវបានគេដឹងថា រកប្រាក់បានរហូតដល់ទៅ ១,០១៥,០០០ដុល្លារអាមេរិក សម្រាប់ការបង្ហោះប្រម៉ូតផលិតផលម្តងប៉ុណ្ណោះ៕