សម្រាប់លោកអ្នកដែលធ្វើការលើវិស័យសំណង់ ក៏ដូចជា ស្ថាប័ត្យកម្ម ស្គាល់ច្បាស់ពីកម្មវិធី Autodesk ដែលបង្កើតដោយក្រុមហ៊ុន Autodesk។ រីឯ ក្រុមហ៊ុន PlanGril ជាក្រុមហ៊ុនថ្មីមួយ ដែលបង្កើតនៅទីក្រុងសានហ្វ្រាន់ស៊ីស្កូ ក្នុងឆ្នាំ ២០១១ ដោយបង្កើតកម្មវិធី សម្រាប់អ្នកសាងសង់ កាន់តែងាយស្រួល និងមានប្រសិទ្ធិភាព។
អគ្គនាយក Autodesk លោក អេនឌ្រូ បានទទួលស្គាល់នូវសក្តានុពល របស់ក្រុមហ៊ុន ដែលគាត់ទិញយកនេះ។ លោកបានថ្លែងថា: «ការទិញយកក្រុមហ៊ុន PlanGrid នឹងបង្កើនល្បឿនក្នុង កិច្ចខិតខំប្រឹងប្រែងរបស់យើង ដើម្បីកែលំអលំហូរការងារ លើការសាងសង់ សម្រាប់ភាគីពាក់ព័ន្ធទាំងអស់ នៅក្នុងវិស័យសាងសង់»។
បើយោងតាមទិន្នន័យដែលផ្តល់ដោយក្រុមហ៊ុន បច្ចុប្បន្នPlanGridមានបុគ្គលិកចំនួន 400 នាក់ មានអតិថិជនចំនួន 12.000 នាក់ និងអ្នកប្រើប្រាស់ដោយបង់ប្រាក់ចំនួន 120.000នាក់ ហើយត្រូវបានប្រើប្រាស់លើ គម្រោងសាងសង់ជាងមួយលានគម្រោង នៅទូទាំងពិភពលោក។
គេជឿថា នៅក្រោមឆ័ត្ររបស់ក្រុមហ៊ុន Autodeskនិងរួមបញ្ចូលជាមួយផលិតផល ដែលមានស្រាប់ ពួកគេអាចផ្តល់នូវដំណោះស្រាយសំណង់គ្រប់ទ្រង់ទ្រាយនិងបង្កើនអាជីវកម្មបានលឿនជាង PlanGrid ដែលធ្វើដោយខ្លួនឯង៕