សម្ដេច ស ខេង ផ្តល់​ថវិកា​លើកទឹកចិត្ត​ដល់​កងកម្លាំង​ ក្នុង​ពេល​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ​ និង​ក្រុង​តាខ្មៅ

រាជធានីភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង បានផ្តល់​ថវិកា​លើក​ទឹកចិត្ត​ ដល់​កងកម្លាំង​សមត្ថកិច្ច ដែល​ការពារ​តាម​គោលដៅ និង​ប្រចាំ​ការត្រៀម​អន្តរាគមន៍ ដល់​កងកម្លាំង​នគរបាល​ជាតិ​ចំនួន ១ ២៤៤ នាក់ ក្នុង​អំឡុងពេល​បិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ និង​ក្រុង​តាខ្មៅ ។

ក្នុងលិខិត​ផ្ញើ​ទៅកាន់ អគ្គស្នងការ​គរបាល​ជាតិ នៅ​ល្ងាច​ថ្ងៃទី ២២ ខែ​មេសា ឆ្នាំ ២០២១  សម្ដេច ស ខេង បាន​សរសេរ​ថា ដោយការឧបត្ថម្ភ​នូវ​ថវិកា​ចំនួន ៣៤៨ ៣២០ ០០០ រៀល ដើម្បី​ជា​ការលើក​ទឹកចិត្ត​ដល់​កងកម្លាំង​នគរបាល​ជាតិ​ចំនួន ១ ២៤៤ នាក់ ដែល​កំពុង​ការពារ​តាម​គោលដៅ និង​ប្រចាំ​ការត្រៀម​អន្តរាគមន៍​ក្នុង​ដំណាក់កាល​បិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​នៃ​ខេត្តកណ្តាល។

សម្ដេចបាន​បញ្ជាក់ថា៖ «សូម​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ចាត់ចែង​ថវិកា​នេះ​ជូន​ដល់​បងប្អូន​កងកម្លាំង​ដោយ​ក្នុង ១ នាក់​ទទួល​បាន​ថវិកា​ចំនួន ២៩ ម៉ឺន​រៀល»។