ឆ្នាំនេះអាចមានដល់៣០ព្យុះ និងខេត្តមួយចំនួនអាចប្រឈមខ្ពស់ជំនន់ទឹកភ្លៀង

សូមចូល  Telegram ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទឆាប់រហ័ស

រាជធានីភ្នំពេញៈ ក្រសួងធនធានទឹក បានចេញផ្សាយការព្យាករធាតុអាកាសប្រចាំឆ្នា២០២១ ជាលើកទី២ ដោយបាននិយាយថា រដូវវស្សានឹងចាប់ផ្ដើមនៅសប្ដាហ៍ទី១ ខែឧសភា និងបរិមាណទឹកភ្លៀងអាចនឹង ខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ ដែលនឹងធ្វើឲ្យខេត្តមួយចំនួនធំប្រឈមជំនន់ទឹកភ្លៀង។

ក្នុងដើមរដូវវស្សា នឹងមានភ្លៀងលាយឡំផ្គរ រន្ធះនិងខ្យល់កន្រ្តាក់កើតមានជាញឹកញាប់។ សម្រាប់ការព្យាករពីព្យុះវិញ ក្រសួងបានលើកថា នឹងមានចន្លោះពី ២៨ ដល់ ៣០ព្យុះ នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក និងមួយចំនួនទៀតនៅក្នុងមហាសមុទ្រចិនខាងត្បូង។