ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅព្រឹកថ្ងៃទី២០ខែមេសា ឆ្នាំ ២០២១នេះ បានអញ្ជើញចាក់វ៉ាក់សាំងកូវីសែល ប្រឆាំងជំងឺកូវីដ១៩ ដូសទី២ របស់ក្រុមហ៊ុនអាស្ត្រាហ្សេនីកា (AstraZeneca) នៅភូមិគ្រឹះសម្ដេច នៅទីក្រុងតាខ្មៅខេត្តកណ្ដាល។
សម្តេចតេជោបានមានប្រសាសន៍ថា " ដើម្បីអាចចេញទៅប្រជុំកំពូលអាស៊ាន នៅឥណ្ឌូនេស៊ី ថ្ងៃទី ២៤ មេសា ២០២១ខាងមុខ ខ្ញុំត្រូវចាក់វ៉ាក់សាំងដូសទី២ នៅព្រឹកថ្ងៃទី ២០ មេសា ២០២១ នេះ។
សម្ដេចតេជោ បានចាក់វ៉ាក់សាំងដូសទី២ នៅគេហដ្ឋានរបស់សម្ដេចផ្ទាល់តែម្ដង ជាមួយភរិយានិងកូនស្រីពៅខុស។ ចំពោះកូនស្រីពៅ ត្រូវចាក់Sinovac ដូសទី២។ សម្ដេចនៅបន្តចាក់វ៉ាក់សាំងនៅដៃខាងឆ្វេងដដែល ដើម្បីទុកដៃ ស្តាំបន្តកិច្ចការតទៅទៀត៕ នេះបើតាមប្រសាសន៍សម្ដេចតេជោ៕