រាជរដ្ឋាភិបាលកម្ពុជា សម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ រយៈពេល១៤ថ្ងៃ

រាជធានីភ្នំពេញ៖ ក្នុងយប់ថ្ងៃទី១៤មេសា រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេច ដោយប្រកាសបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅរយៈពេល១៤ថ្ងៃ ចាប់ពីវេលាម៉ោង ០០៖០០នាទីឈានចូលថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។

នេះជាលើកដំបូងហើយ ចាប់តាំងពីការឆ្លងកូវីដ១៩ នៅដើមឆ្នាំ២០២០ ដោយសារតែបច្ចុប្បន្ននេះ កំណើននៃការឆ្លងរីករាលដាលមានកម្រិតខ្ពស់ប្រចាំថ្ងៃ ដែលការបិទរាជធានីភ្នំពេញលើកទី១នេះ មានលក្ខណៈតឹងតែងជាងមុន ដោយមានការបិទនូវអាជីវកម្ម ដែលមិនមែនជាតម្រូវការប្រចាំថ្ងៃទាំងអស់ លើកលែងទីកន្លែងសម្រាប់ផ្គត់ផ្គង់ម្ហូបអាហារ និងមានការអនុញ្ញាតពីអាជ្ញាធរ។ 

ទោះជាយ៉ាងណាក៏ដោយ ការបិទខ្ទប់នេះ តែនៅផ្ដល់ភាពបទបែនសម្រាប់ប្រជាពលរដ្ឋក្នុងការចេញក្រៅ ដើម្បីទិញម្ហូបអាហារប្រចាំថ្ងៃ ដោយអាចចេញបានមិនលើស៣ដងក្នុងមួយសប្ដាហ៍។

សូមអានសេចក្តីសម្រេច របស់រាជរដ្ឋាភិបាល៖