ABA ចំនួន៣សាខាហើយ មានពាក់ព័ន្ធអ្នកជំងឺកូវីដ១៩

សូមចុចចូល=>Telegram ក្រមាប៉ុស្ដិ៍ទទួលបានព័ត៌មានឆាប់រហ័ស

រាជធានីភ្នំពេញ៖ ក្រៅពីផ្សារបន្លែ រោងចក្រមួយចំនួន ដែលជាទីកន្លែងហានិភ័យ ក៏នៅមានធនាគារ ដែលប្រជាពលរដ្ឋតែងតែចេញចូលដកដាក់សាច់ប្រាក់ ក៏ប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ។

ក្នុងថ្ងៃទី១៣ មេសានេះ ក្រសួងសុខាភិបាល បានប្រកាសពីទីតាំងពាក់ព័ន្ធកូវីដ១៩ ក្នុងនោះមានធនាគារមួយចំនួនហើយដែលពាក់ព័ន្ធជាមួយអ្នកកូវីដ១៩ ទៅប្រើសេវានៅទីតាំងនោះ ដែលថ្ងៃនេះ មានធនាគារ ABA ចំនួន ៣សាខាមានពាក់ព័ន្ធ៖

១. ធនាគារ ABA សាខា​ ស្ទឹងមានជ័យ ផ្លូវវេងស្រេង ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ

មូលហេតុ៖ អ្នក​ជំងឺកូវីដ១៩ បានទៅប្រើសេវានៅខាងក្នុង នៃទីតាំងនេះ  នៅថ្ងៃទី៥​ ខែមេសា ឆ្នាំ២០២១​ ម៉ោង ១៣៖០៨ នាទី។


២. ធនាគារ ABA សាខាស្តាតចាស់ ផ្លូវ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ​ (គម្រិតហានិភ័យ )

 មូលហេតុ៖ អ្នក​ជំងឺកូវីដ បានទៅប្រើសេវានៅខាងក្នុងនៃទីតាំងនេះ មានរយៈពេលយូរ ក្នុងទីកន្លែងប្រើម៉ាស៊ីនត្រជាក់ និងបិទជិត ​ នៅថ្ងៃទី៣០​ ខែមីនា ឆ្នាំ២០២១ (ចូលម៉ោង ១១៖៣៩ នាទី - ចេញម៉ោង១២៖១១)​​


៣. ធនាគារ ABA សាខាជិតស្ថានីយរថភ្លើង ស្ថិតនៅ​ ផ្លូវអាស៊ានលេខ១១ សង្កាត់មនោរម្យ ខណ្ឌ ៧ មករា

មូលហេតុ៖ អ្នក​ជំងឺកូវីដ១៩ នៅផ្សារអូរឫស្សី បានទៅប្រើសេវានៅខាងក្នុងនៃទីតាំងនេះ ​ នៅថ្ងៃទី៣១​ ខែមីនា ឆ្នាំ២០២១ (ចូលម៉ោង ១៥៖២១ នាទី - ចេញម៉ោង១៥៖៣៧)​​

ក្រសួងបានអំពាវនាវ ប្រជាពលរដ្ឋ ដែលបានទៅប្រើសេវា និងបុគ្គលិកនៅទីតាំងទាំងនេះ សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ​ តាមវិធានសុខាភិបាល រាប់ចាប់ពីថ្ងៃដែលអ្នកបានទៅទីកន្លែងនោះ នៅថ្ងៃ ឬក្រោយថ្ងៃអ្នកជំងឺបានទៅ៕