អាជីវករផ្សារអូឡាំពិចម្នាក់ ឆ្លងកូវីដ១៩

រាជធានីភ្នំពេញ៖ ក្នុងចំណោមអ្នកឆ្លងទាំង​៥៤៤ ក្នុងរាជធានីភ្នំពេញ ដែលបានចេញផ្សាយថ្ងៃនេះ បណ្ដុំនៃអ្នកដែលបានឆ្លង គឺជាកម្មកររោងចក្រ ឌីន ហាន និងគ្រួសារនិងអាជីវករ ផ្សារអូរឬស្សី, រោងចក្រ AM2 ព្រមទាំងទីតាំងមួយចំនួនទៀតដែលគួរឲ្យកត់សម្គាល់នោះ។

ក្នុងនោះករណីឆ្លងថ្មីនេះ បានរាលដល់អាជីវករផ្សារអូឡាំពិចម្នាក់ ​ដែលលក់នៅជាន់ទី១ (លេខរៀងទី២៣៤) ឈ្មោះ វ៉ាន់ ឡាឌី អាយុ៤១ ឆ្នាំ និងក្រៅពីនេះក៏ឃើញមានករណីទី១ចំពោះ រោងចក្រ សាន់ តិច ដែលមានកម្មការិនីម្នាក់ (នៅលេខរៀង ៤០៨) ក៏មានវិជ្ជមាន៕