ការទទួលទានទឹកតិច
ទម្លាប់ខ្ជិលទទួលទានទឹក នឹងធ្វើឱ្យរាងកាយរបស់អ្នកខ្វះបរិមាណទឹកក្នុងខ្លួនជាចាំបាច់។ ប្រការនេះនឹងជះឥទ្ធិពលដល់មុខងារកម្ចាត់ជាតិពុលចេញពីរាងកាយ និង ធ្វើឱ្យអ្នកមានហានិភ័យកើតគ្រួសក្នុងតម្រងនោមដូច្នេះចូររក្សាទម្លាប់ទទួលទានទឹកឱ្យបាន២លីត្រ ក្នុងមួយថ្ងៃ ដើម្បីជួយឱ្យតម្រងនោមធ្វើការបានល្អ ។
ទ្រាំមិននោម
នេះជាទម្លាប់ទូទៅរបស់ មនុស្សជាច្រើន ហើយមូលហេតុសំខាន់គឺដោយសារការងាររវល់ពេក ហេតុ នេះ ក៏កើតជាទម្លាប់អាក្រក់នេះ ។ ទម្លាប់ ទ្រាំមិននោមនឹងបង្កការឆ្លងមេរោគផ្លូវ នោម និងជះឥទ្ធិពលមិនល្អដល់តម្រង នោមរបស់អ្នកយូរៗទៅអ្នកនូវប្រឈមនឹងកើតជំងឺឆ្លងមេរោគ រ៉ាំរ៉ៃ និងធ្វើឱ្យខ្សោយតម្រងនោមជាស្ថាពរ ។
ប្រើថ្នាំបន្ថយការឈឺចាប់ច្រើន
ថ្នាំបន្ថយការឈឺចាប់ទូទៅមួយចំនួនត្រូវបានទូន្មានមិនត្រូវប្រើជា ប្រចាំ ឬប្រើច្រើនដងក្នុង មួយថ្ងៃព្រោះ នឹងបង្កគ្រោះថ្នាក់ដល់តម្រងនោម និង ឥទ្ធិពលដល់មុខងារធ្វើការរបស់វា។
ទទួលទានភេសជ្ជៈមានហ្គាស និងមានអាល់កុលច្រើនពេក
អ្នកមានដឹងទេថា តម្រងនោម គឺជាផ្នែកសំខាន់ដើម្បីសម្រួលកម្រិត ភះ ក្នុងរាងកាយ ហេតុនេះការទទួលទានភេសជ្ជៈមានហ្គាសច្រើនពេក ក្នុងរយៈពេលវែងមួយនឹងបង្កើត សម្ពាធធំឱ្យតម្រងនោមរបស់អ្នក និងកើនខ្ពស់នូវ ហានិភ័យខូចតម្រងនោម ។ ដូច្នេះគ្នា នេះដែរការទទួលទានភេសជ្ជៈមាន អាល់កុលច្រើន ដូចជាស្រា, ស្រាបៀរ…ក៏នឹងធ្វើឱ្យតម្រងនោម របស់អ្នក ទ្រុឌទ្រោម ៕