ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង មានក្តីរំភើបក្នុងការរៀបចំកម្មវិធីប្រកួតសំណេរច្នៃប្រឌិតសម្រាប់និស្សិតសាកលវិទ្យាល័យទាំងអស់ ដើម្បីឱ្យពួកគាត់អាចបង្ហាញពីគំនិតច្នៃប្រឌិត ទេពកោសល្យ និងជំនាញក្នុងការសរសេរអំពីប្រធានបទដែលត្រូវបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់។
ស្របជាមួយគ្នាដែរ ការប្រកួតសំណេរនេះ គឺជាវេទិកាដ៏ល្អមួយសម្រាប់និស្សិត ក្នុងការទទួលបាននូវបទពិសោធន៍ជាក់ស្ដែងពីការប្រកួត វាស់ស្ទង់ពីសមត្ថភាពបច្ចុប្បន្នរបស់ខ្លួន អាចទទួលបាននូវប័ណ្ណសរសើរដែលមានប្រយោជន៍សម្រាប់ប្រវត្តិរូបរបស់ពួកគាត់ និងជាពិសេស អាចទទួលបាននូវឱកាសការងារ និងអត្ថប្រយោជន៍ដ៏គួរឱ្យចាប់អារម្មណ៍។
សូមកុំឱ្យឱកាសនេះកន្លងផុត ប្រសិនបើអ្នកមានសមត្ថភាពភាសា និងជំនាញសរសេរល្អ។
សូមចូលរួមដោយសេរីនិងឥតគិតថ្លៃសម្រាប់និស្សិតសាកលវិទ្យាល័យ ដោយបេក្ខជនទាំងអស់ត្រូវផ្ញើអត្ថបទរបស់ខ្លួនមកអ៊ីម៉ែល៖ info@cdx.com.kh។
ប្រធានបទ៖
១. ការវិនិយោគល្អបំផុត ៥ ប្រភេទ សម្រាប់ឆ្នាំ ២០២១
២. សារៈសំខាន់នៃការអប់រំចំពោះគ្រប់ស្ថាប័នទាំងអស់
៣. ហេតុអ្វីតម្រូវការលើខុនដូ នឹងកើនឡើងយ៉ាងខ្ពស់ក្នុងប៉ុន្មានឆ្នាំខាងមុខ?
លក្ខខណ្ឌ៖
- បេក្ខជននីមួយៗត្រូវជ្រើសរើសប្រធានបទមួយក្នុងចំណោមប្រធានបទទាំង ៣ ខាងលើសម្រាប់ការសរសេរ និងត្រូវផ្ញើអត្ថបទជា ២ ភាសា ដែលអាចជាភាសាខ្មែរនិងអង់គ្លេស ឬ ភាសាខ្មែរនិងភាសាចិន ឬ ភាសាអង់គ្លេសនិងភាសាចិន មកអ៊ីម៉ែលខាងលើឱ្យបានមុនម៉ោង ១២ យប់ ក្នុងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១
- អត្ថបទនីមួយៗត្រូវស្ថិតក្នុងចន្លោះ ៣៥០ ទៅ ៥០០ ពាក្យ
- ការដាក់ពិន្ទុ នឹងផ្ដោតសំខាន់លើខ្លឹមសារនៃអត្ថបទ វេយ្យាករណ៍ ការប្រើប្រាស់ពាក្យពេចន៍ និងភាពស៊ីចង្វាក់គ្នានៃអត្ថបទពីដើមដល់ចប់។
ការប្រកាសលទ្ធផលនៃការប្រកួត នឹងធ្វើឡើងនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។
ប្រសិនជាមានចម្ងល់ណាមួយ សូមផ្ញើសារមកប្រអប់សាររបស់ក្រុមហ៊ុនយើងខ្ញុំ ឬទាក់ទងមកលេខ ០២៣ ២២ ៧៧៧៧។