ភាព​ខុសគ្នា​រវាងអ្នក​ជោគជ័យ ​និង​អ្នក​ជោគជ័យ​ខ្លាំង

បុគ្គលដែលមានមុខងារធំមួយចំនួនច្រើនមាន កាលវិភាគពេញរាល់ថ្ងៃប៉ុន្តែសម្រាប់​ជីវិតគាត់វិញ គឺមិនមានភាពពេញលេញដូចការងារឡើយដូចជាមិនមានពេលវេលាគ្រប់គ្រាន់សម្រាប់ខ្លួន​ឯង កម្រនឹងបានចូលរួមអាហារពេលល្ងាចជាមួយគ្រួសារក៏ដូចជាការលំហែរកាយជាដើម។

Capture Education

យើងបានចំណាយពេលយ៉ាងច្រើន ដើំម្បីរៀបចំអ្វីគ្រប់យ៉ាងអោយមានភាពល្អប្រសើរតែបែរជាមិនបានគេងគ្រប់គ្រាន់។ អ្នកប្រាកដជាធ្លាប់លឺគេនិយាយថា ​"ខ្ញុំ​ពិត​ជារវល់ណាស់​ឥឡូវ​នេះ"​តែខាង​ក្រោម​នេះ​គឺ​​រឿង​មិន​ពិត​នៃ​ភាព​ជោគជ័យ ​ដែលទាញយើងមិនអោយ​​ជោគជ័យ​ខ្លាំង។

ការយល់ខុស​ទី១​៖ អ្នក​ជោគជ័យ ​និយាយ​ថា​: "ប្រសិន​បើ​ខ្ញុំ​អាចធ្វើវាបានខ្ញុំគួរតែធ្វើវា"។ ការពិត៖អ្នកជោគជ័យខ្លាំង គឺជម្រុះយក អ្វីដែលសំខាន់

លោកសេដ្ឋី Buffetts និយាយថាភាព​ខុសគ្នា​រវាងអ្នកជោគជ័យ​និងអ្នក​ជោគជ័យ​ខ្លាំង គឺថា អ្នកជោគជ័យ ​ខ្លាំងនិយាយថា"ទេ" ​ស្ទើរតែគ្រប់ពេល។ ជាក់ស្ដែងមិនត្រឹមតែការនិយាយថា​ "ទេ​"អាចគ្រប់គ្រាន់នោះទេ អ្នកត្រូវមាន​បំណង​ប្រាថ្នា គោលដៅ​ និង​យុទ្ធ​សា​ស្រ្ត​ដើម្បីជម្រុះចេញនូវ​អ្វី​ដែល​មិន​ចាំបាច់​​។ កាត់បន្ថយការងារដែលខាតពេលវេលាអត់ប្រយោជន៍និងផ្ដើមផ្ដោតលើឱកាសល្អដែលនឹងលេចឡើង។

ការយល់ខុសទី២៖ អ្នកជោគជ័យ គេងបួន​ម៉ោង​ក្នុង​មួយ​យប់​។ ការពិត៖ អ្នក​ជោគជ័យ​ខ្លាំង សម្រាក​បានគ្រប់គ្រាន់ ដើម្បីប្រសិទ្ធិភាពការងារថ្ងៃបន្ទាប់​។

នៅ​ក្នុង​ការ​សិក្សា​ដ៏​ល្បីមួយ​របស់លោក Andersលើអ្នក​លេង​វី​យូ​ឡុង​ ដែលគេស្គាល់ជាទូទៅថាជា "ច្បាប់ 10,000 ម៉ោង"​ បាន​រក​ឃើញ​ថា ​អ្នក​លេង​វី​យូឡុ​ង​ដ៏​ល្អ​បំផុត ចំណាយ​ពេល​ច្រើន​លើការ​អនុ​វត្ត​ជាង​អ្នកដែលលែងបានត្រឹមតែល្អ​។ តែអ្វីដែលគេដឹងតិចតួចនោះគឺអ្នកដែលលេងវីយូឡុងល្អបំផុត គេងបានច្រើនជាអ្នកដែលលេងវីយូឡុងល្អ ដែល​មាន​អត្រា​ជា​មធ្យម៨,៦ម៉ោង ក្នុង២៤ម៉ោង។

ការយល់ខុសទី៣៖ អ្នក​ជោគជ័យ​គិតថា ​ការ​លេងឬកម្សាន្ត​ ជា​ការ​ខ្ជះខ្ជាយ​ពេលវេលា​។ ការពិត៖ អ្នក​ជោគជ័យ​ខ្លាំង ​មើល​ឃើញ​ថា ការលេង មាន​សារៈ​សំខាន់ ដល់ការបង្កើត​គំនិត​ច្នៃ​ប្រឌិត​

លោកKenRobinson​ ដែល​បាន​ធ្វើ​ការ​សិក្សា​ពីគំនិត​ច្នៃ​ប្រឌិត ​នៅ​ក្នុង​សាលា​រៀនបាន​សង្កេត​ឃើញ​ថា​: "​យើង​បាន​លក់​ខ្លួន​យើង​ឱ្យ​ទៅ​ក្នុងគំរូមួយនៃការអប់រំដែលធ្វើឲ្យស្មារតីនិងថាមពលរបស់យើងកាន់តែដុនដាបដូចអាហារFastFood ដែលកំពុងបំផ្លាញរូបកាយយើង។" ការស្រមើលស្រមៃគឺជាប្រភពនៃ សមិទ្ធិផលរបស់មនុស្ស។

ការយល់ខុសទី៤៖ អ្នក​ជោគជ័យ ​គឺ​ជា​មនុស្ស​ដំបូង ដែលឆាប់ចេញមុខផ្ដល់ចម្លើយ​។ ការពិត៖ អ្នកជោគជ័យ​ខ្លាំង​ ​គឺជា​អ្នក​ស្តាប់​ច្រើន។

និយាយជាទូ​ទៅ​ អ្នកនិយាយ​ច្រើន​ច្រើនតែមិនមានអ្វីនិយាយជាសាច់ការ​។ អ្នកស្ដាប់ច្រើន ច្រើនយល់ពីសាច់រឿងពិត ដែលផ្ដោតលើសម្លេងនិងនិយាយអ្វីគួរនិយាយ​។

ការយល់ខុសទី៥​៖ អ្នក​ជោគជ័យ ​ផ្តោ​ត​លើ​អ្វី​ដែលគូប្រកួត​ប្រជែង​​​ធ្វើ​។ ការពិត៖ អ្នក​ជោគជ័យ​ខ្លាំង ផ្តោ​ត​លើ​ខ្លួនឯង ​អាច​ធ្វើ​បាន​ល្អ​ប្រសើរ​ជាង​មុន​។

លោកLarry Gelwix ដែល​ជា​អតីត​ប្រធាន​ក្រុម​បាល់​ឱប HighLand នៅសហរដ្ឋអាមេរិក​ បានដឹកនាំក្រុមរបស់​លោកក្នុង​រយៈពេល​ជាង 36ឆ្នាំ​ ​ឈ្នះ​ការ​ប្រកួត​បាន418 និងចាញ់ការប្រកួតតែ10ដង​។ ​លោក​បាន​ចោទជាសំណួរដល់​កីឡាករ​ថា ​«​តើ​អ្វី​ដែល​ជា​ការ​សំខាន់​បំផុតនៅពេល​ឥឡូវ​នេះ​?»​គាត់​មិន​ចង់​ឱ្យ​កីឡាករ​របស់​គាត់ ​រំខាន​ជា​មួយ​នឹង​ក្រុម​ផ្សេង​ធ្វើអ្វីនោះទេ។លោក​ចង់​ឱ្យ​ពួកគេ​លេង តាមរបៀបរបស់ខ្លួន៕