សេដ្ឋីវ័យក្មេង ​មានលក្ខណៈ​សម្បត្តិពិសេសទាំង ១០យ៉ាងនេះ

ក្នងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អ៊ីនធឺណិត​បាន​ត្រួសត្រាយ​ផ្លូវយ៉ាងល្អ ​សម្រាប់​អ្នក​ដែល​មាន​គំនិត ​មាន​មហិច្ឆតា និងបានបង្កើតអោយមានមហាសេដ្ឋី​វ័យក្មេង ដែលជា​សហគ្រិន​ខ្លាហាននិងមានសមត្ថភាព​ជាច្រើន។ ​

តើ​សេដ្ឋី​វ័យ​ក្មេងដែលយើងបានស្គាល់មានលក្ខណៈដូចគ្នាអ្វីខ្លះ? ខាងក្រោមជា លក្ខណៈ​សម្បត្តិទាំងដប់ដែលពួកគេបានចែករំលែក​។

១.    ធ្វើ​សកម្មភាព​យ៉ាង​ឆាប់​រហ័ស
មានគំនិតល្អ គឺមិនទាន់​គ្រប់​គ្រាន់នៅឡើយទេ អ្នក​ត្រូវ​មាន​ឆន្ទៈ​ក្នុង​ការ​ធ្វើ​សកម្មភាព​​មុន​ពេល​ដែល​នរណា​ម្នាក់ឆក់យកឪកាសនោះ។ បើ​សិន​ជា​លោក Mark Zuckerberg ត្រូវចំណាយពេលអង្គុយ​ធ្វើ​ការងារហ្វេ​ស​ប៊ុ​ក ក្នុងរយៈពេលពីរបីឆ្នាំ​ ជំនួស​ឱ្យ​ការធ្វើតែ​ពីរ​បី​ខែ​គាត់​នឹង​ត្រូវ​ទុកគំនិតនោះ ដូចជាធូលី។ ផ្ទុយ​ទៅ​វិញ ​នៅពេលដែលគាត់មាន​គំនិត​ហើយ សកម្មភាពក៏បានចាប់ផ្ដើម​ភ្លាមៗនិងលទ្ធផល​ទទួល​បាន​ជោគជ័យ​យ៉ាង​ធំធេងដូចសព្វថ្ងៃ​។

២.    ​កសាង​ក្រុមដែល​ខ្លាំង
នៅ​ពេល​ដែល​លោក Steve Jobs បាន​បង្កើត​ក្រុមហ៊ុនApple លោក​មិន​បាន​ធ្វើការតែ​ម្នាក់​ឯងទេ​ ។ លោកមានដៃ​គូ​ដែល​បាន​ផ្ដល់​ឱ្យ​គាត់​នូវ​ការ​យល់ដឹង​យ៉ាងទូលំទូលាយ​លើ​អ្វី​ដែល​គាត់​មិនចេះ​ និងបានធ្វើ​ឱ្យ​អាជីវកម្មរបស់គាត់​ រីក​លូតលាស់ គ្រប់ផ្នែក​ក្នុង​ទិសដៅ​ព្រមៗគ្នា​។

៣.    ​ពង្រីក​ភាព​ជោគ​ជ័យ​
អ្នកជោគជ័យម្នាក់ អាច​បង្កើតអោយមាន អ្នក​ជោគជ័យជាបន្តបន្ទាប់ ។ ​សេដ្ឋី​វ័យ​ក្មេង​គឺ​មិន​ភ័យ​ខ្លាច អោយគ្រាប់បាល់រត់ ហើយចូលដណ្ដើមយកវា ក្នុងពេលដែលឪកាសល្អមកដល់។ គ្មានអ្វីដែលប្លែកនោះទេដែលក្រុមហ៊ុន Google ទិញយក Youtube និង​កម្មវិធី​រាប់មិនអស់​។មេ​ដឹក​នាំ​ ​គឺ​មិន​ភ័យ​ខ្លាច​ក្នុង​ការចេញពី​តំបន់​សុវត្ថិភាព ​និង​ប្រើ​ប្រាស់​លុយ​ដែល​ពួក​គេ​មាន​ដើម្បី​បង្កើត​ប្រាក់ចំណូល​បន្ថែម​ទៀត​។ 

៤.    ឯករាជ្យក្នុងការគិត​ពិចារណា​

ស្ថាបនិក​និង​ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុនAlibaba លោក Jack Ma ​បានហៅប្រជុំ​មួយ​នៅ​ពេល​ដែល​គាត់​សម្រេច​ចិត្ត​ចាប់​ផ្តើ​ក្រុមហ៊ុន​របស់​លោក​។ គាត់​បាន​អញ្ជើញ​មិត្ត​ភក្តិ​ជិត​ជាច្រើននាក់មកផ្ទះ​របស់​គាត់​ហើយ​បាន​សួរ​ពួក​គេ​នូវ​អ្វី​ដែល​ពួកគេ​បាន​គិត​ពី​គំនិត​របស់​គាត់​។ ស្ទើរតែទាំងអស់គ្នានិយាយថាមិនកើត ​មានតែ​មិត្តម្នាក់គត់​ បាន​ប្រាប់​គាត់​មិន​ឱ្យ​បោះបង់គំនិតនេះ ​។ គាត់បាន​ជ្រើសរើស​ដោយមិនអើពើពីមតិភាគច្រើន​។ ឥឡូវ​គាត់​ក្លាយជា​មហាសេដ្ឋី​។ ការ​មិន​ភ័យ​ខ្លាច​ក្នុង​ការ​ក្រោក​ឈរ​តែ​ម្នាក់​ឯង​គឺ​ជា​លក្ខណៈ​ទូទៅ​របស់​មហាសេដ្ឋីវ័យក្មេង​។

៥. គិតអោយ​​ធំ
សេដ្ឋី​វ័យ​ក្មេង​​ហ៊ាន​សុ​បិ​ន្ត​ធំ​។ ពួក​គេ​បាន​មើល​ឃើញ​ពី​លទ្ធភាព​នៅពីក្រោយ​គំនិត​អស្ចារ្យ​និង​មិន​ត្រូវ​បានបិទមុខដោយទំហំ ដែលម្នាក់ៗចង់បាន​។ បុគ្គល​ដែល​ទទួល​បាន​ជោគជ័យ​ពិតចាប់ផ្ដើមពីមួយ​ជំហាន​ ​និង​ធ្វើការ​ងារ​ ​ដែល​ពួក​គេ​អាច​ដោះស្រាយ​បាន ​ប៉ុន្តែ​ភ្នែក​របស់​ពួក​គេ​ផ្តោត​លើ​គោល​ដៅ​ធំជានិច្ច​។

៦. ​អនុវត្ត​តាមចំណង់​ចំណូល​ចិត្ត
មនុស្ស​ភាគ​ច្រើន​ដែល​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​ជីវិត ​ត្រូវ​ធ្វើ​វា​ដោយ​ដើរ​តាម​ផ្លូវ​ដែលពួកគេស្រលាញ់យកចិត្តទុកដាក់​​និង​មាន​ចំណាប់អារម្មណ៍​ ។ គ្រាន់​តែ​មាន​គំនិត​មួយ​ដែល​ល្អ​ មិន​មាន​ន័យ​ថា​វា​ជា​ការ​ជម្រុញគំនិតអោយចេញជាលទ្ធផលនោះដែរ​។នៅ​ពេល​ដែល​លោក Steve Jobs ​ព្យាយាម​បញ្ចុះ​បញ្ចូល​លោក John Sculley ដើម្បី​ចាក​ចេញ​ពី​ការ​ងារដ៏ល្អ​នៅក្នុង​ក្រុមហ៊ុន Pepsi ដើម្បី​មក​គ្រប់គ្រង​​ខាងអាជីវកម្ម ក្នុង​ក្រុមហ៊ុន Apple​,គាត់និយាយថា​គឺ"តើ​អ្នក​ចង់​ចំណាយ​ពេល​នៅ​សល់​នៃ​ជីវិត​របស់​អ្នក ​លក់​ទឹក​ស្ករ ​ឬ ​អ្នក​ចង់មក​ធ្វើការជាមួយ​ខ្ញុំ​ដើម្បី​ផ្លាស់​ប្តូ​រ​ពិភពលោក​នេះ​?


៧. ​​ផ្តោតលើអ្វីមួយពិតប្រាកដ

នៅ​ពេល​សួរ​ថា​ អ្វី​ដែល​ធ្វើ​ឱ្យ​លោក Mark Zuckerberg ក្លាយជា​អ្នក​ដឹក​នាំឆ្នើម ​និយោជិតក្នុងក្រុមហ៊ុន​ម្នាក់ៗនិយាយថា ​ផ្ដោតលើទស្សនៈវិស័យរបស់គាត់​។គោល​ដៅ​របស់​លោក Mark Zuckerberg គឺ​ដើម្បី​តភ្ជាប់​ពិភពលោក​ នៅ​ក្នុង​វិធី​ដែល​គ្មាន​នរណា​ម្នាក់ ​ធ្លាប់​ហ៊ាន​ស្រមៃ​និង​ការ​សម្រេច​ចិត្ត​គ្រប់ពេលរបស់​គាត់ គឺនាំគាត់អោយ​ជិត​ដល់​គោល​ដៅដែលឥតងាករេ​។ ការ​មាន​ទស្សនៈ​វិស័យ​ច្បាស់​លាស់​ គឺ​ជា​គន្លឹះ​មួយ​ក្នុង​ការ​ទទួល​បាន​ជោគជ័យ​សម្រាប់​អ្នកដឹកនាំ​វ័យ​ក្មេង​។

៨. ​ស្រឡាញ់​ការ​រៀន​សូត្រ
មិនមែនដោយ​សារ​ពួក​គេ​ជា​អ្នក​មាន ​គឺមាន​ន័យ​ថា ​ពួក​គេ​​មាន​ចម្លើយ​ទាំងអស់នោះដែរ​។ សេដ្ឋី​វ័យ​ក្មេង​នៅ​ក្នុង​គ្រប់​វិស័យ​ទាំងអស់ស្រលាញ់ការ​រៀន​សូត្រ​ពេញ​មួយ​ជីវិត​។ ពួក​គេ​បាន​រៀបចំ​កិច្ច​ប្រជុំ​លក្ខណៈ ​បើក​ចំហ ​ដែល​ជា​កន្លែង​ដែល​ពួក​គេ​អាច​ទទួល​បាន​ដំបូន្មាន​ពី​មនុស្ស​គ្រប់​កម្រិតក្នុង​អង្គភាព​ ព្រោះ​ អ្នក​មិន​ដឹង​ថា តើគំនិតដ៏អស្ចារ្យចេញ​មកពីកន្លែងណាមួយនោះទេ​។

៩. ​ស្រឡាញ់​ការបង្រៀន

វិធី​ល្អ​បំផុត​ដើម្បី​អោយអ្នកមានការអភិវឌ្ឍន៍បានប្រសើរ​ជាង​មុន ​គឺ​បង្រៀន​ល្បិច​នៃ​ពាណិជ្ជកម្ម​នេះ​ ទៅ​កាន់​អ្នកដទៃ។ បុគ្គលដែល ជោគជ័យ​វ័យ​ក្មេង តែង​ចែក​រំលែក​ទស្សនៈ​វិស័យ​របស់​ពួក​គេ ​និង​បាន​បង្រៀន​សមាជិក​ក្រុម​​អំពី​អ្វី​ដែល​ពួកគេ​ត្រូវ​ធ្វើ​ដើ​​ម្បី​ទទួល​បាន​ជោគជ័យ​។ មិន​មែន​ត្រឹម​តែ​ធ្វើ​ឱ្យ​មនុស្ស​គ្រប់​គ្នា​ឆ្លាវៃនោះទេតែវាបង្កើតអោយមានអ្នកជោគជ័យតគ្នាៗ ដើម្បីផ្លាស់ប្ដូរពិភពលោក។

១០. ​មិន​ខ្លាចបរាជ័យ

ជា​ចុងក្រោយ​និង​សំខាន់​បំផុត​, សេដ្ឋី​វ័យ​ក្មេង​មិន​ខ្លាច​បរាជ័យ​។លោក Bill Gates បាន​និយាយ​ថា​: "វា​ជា​ការ​ល្អ​ដើម្បី​អបអរ​ការ​ទទួល​បាន​ជោគជ័យ ​ប៉ុន្តែ​វា​ជា​ការ​សំខាន់ដែលទទួលបាន​មេរៀនពី​ការ​បរាជ័យ​។ ចូរ​រក្សា​ចិត្ត​បើក​ចំហ​ និងមាន​ឆន្ទៈ​ក្នុង​ការ​រៀន​ពី​កំហុស​របស់​អ្នក ​គឺ​ជា​វិធី​តែ​មួយ​គត់​ដើម្បី​រក្សា​ទុក​ការ​ផ្លាស់​ប្តូ​រ​ទៅមុខ​៕