អាហារូបករណ៍សម្រាប់និស្សិត​កម្ពុជា សិក្សានៅប្រទេសរុស្ស៊ីចំនួន ៣កន្លែង

រាជធានីភ្នំពេញ៖ សេចក្តីជូនដំណឹងស្តីពីអាហារូបករណ៍ សម្រាប់និស្សិត​កម្ពុជាសិក្សានៅ Financial University Under the Governments of the Russian Federation ( FinU or Financial University ) ចំនួន ៣ កន្លែងសម្រាប់ឆ្នាំសិក្សា​២០២១-២០២២។

អាហារូបករណ៍នេះមានផ្ដល់ជូនសម្រាប់កម្រិតថ្នាក់សិក្សា៖ បរិញ្ញាបត្រ ​និង អនុបណ្ឌិត។​ ការដាក់ពាក្យស្នេីសុំអាហារូបករណ៍ ចាប់ផ្ដើមពីថ្ងៃជូនដំណឹងនេះតទៅ។ កាលបរិច្ឆេទផុតកំណត់​នៃការដាក់ពាក្យនៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២១ ។ 

ដើម្បីបំពេញពាក្យស្នើសុំអាហារូបករណ៍ដឹងពីមុខជំនាញនៅសាកលវិទ្យាល័យខាងលើ

https://en.fa.ru/admissions/scholarship/

ទំនាក់ទំនងព័ត៌មានបន្ថែម៖ 

  • Facebook: @csainrussia
  • Email: info@camborus.com
  • Website:camborus.com