ភាគហ៊ុនPPSP បានកើនដល់ថ្លៃដែនកំណត់ខ្ពស់បំផុតប្រចាំថ្ងៃ រួមជាមួយនឹងទំហំជួញដូរភាគហ៊ុនដ៏ធំ

[ភ្នំពេញ ២២​ មីនា ២០២១]​ ៖ ភាគហ៊ុនPPSP ត្រឹមពេលផ្សារបិទថ្ងៃនេះ បានកើនឡើង ១៧០៛ មកដល់ដែនកំណត់ខ្ពស់បំផុតប្រចាំថ្ងៃ ១,៩៥០៛ ជាមួយនឹងទំហំជួញដូរ ២៧៨,០៩ លានរៀល ដែលត្រូវជាប្រមាណ ៣៧% នៃទំហំជួញដូរសរុប។ 

 ភាគហ៊ុន បី ផ្សេងទៀត ដែលរួមមាន PPAP PAS និងPEPC ក៏មានកំណើនផងដែរ ដោយកើនឡើង ១៨០៛ ៦០៛ និង ១០០៛ មកដល់ ១២.៧៨០៛ ១៣.១០០៛ និង ៣.១០០៛។ 

ផ្ទុយមកវិញ ភាគហ៊ុននៅសល់ទាំង បី PWSA GTI និងABC បានថយចុះ ៤០៛ ២៦០៛ និង ៤០៛ មកបិទត្រឹម ៦.៣៤០៛ ៤.០៤០៛ និង ១៦.៦៨០៛។ សន្ទស្សន៍ ផ.ម.ក. បានធ្លាក់ចុះ ០,០៣% មកត្រឹម ៦៣៩,៤៦ ពិន្ទុ។ ទំហំជួញដូរភាគហ៊ុនសរុបមានចំនួន ៧៤៨,៩៣ លានរៀល។