ខណ្ឌឫស្សីកែវ យប់នេះរកឃើញវិជ្ជមានកូវីដ១៩ ចំនួន០២នាក់ ជាបុគ្គលិកធ្វើការនៅណាហ្គាវើល

ភ្នំពេញ៖  អ្នកមានវិជ្ជមាននឹងមេរោគកូវីដ១៩ យប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ (វេលាម៉ោង ២០និង០០ នាទី) ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ ក្រោយពីការយកសំណាកលើកទី២រួចមក បានរកឃើញអ្នកមានវិជ្ជមាន នឹងមេរោគកូវីដ១៩ ចំនួន ០២ នាក់ ជាប្ដីប្រពន្ធ រួមមាន ៖ បុរស អាយុ ២៧ ឆ្នាំ និង ស្ត្រី អាយុ ២៤ ឆ្នាំ ជាបុគ្គលិកនៅក្រុមហ៊ុន ណាហ្គាវើល (ឆ្លងពី ណាហ្គាវើលទី១) អ្នកជម្ងឺទាំងពីរ បាននិងកំពុងស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិមិត្តភាព សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ។ 

បច្ចុប្បន្នអ្នកជម្ងឺទាំងពីរ ត្រូវបានបញ្ជូនទៅព្យាបាល នៅអតីតសណ្ឋាគារអ៉ីនធើខនទីណង់តាល់ (The Great Duke)៕

ប្រភពទំព័រហ្វេសប៊ុកលោក ជា ពិសី - Chea Pisey