ភ្នាក់ងារលក់មិនត្រឹមតែចេះលក់ ក៏ត្រូវចេះសម្របសម្រួលបញ្ហាដល់អតិថិជនដោយប្រសិទ្ធភាព

ភ្នំពេញ៖ ក្នុងនាមជាភ្នាក់ងារលក់អចលនទ្រព្យ មិនមែនជាអ្នកលក់ហើយទទួលបានកម្រៃជើងសារពីអតិថិតិជន ហើយបញ្ចប់នោះទេ ប៉ុន្តែភ្នាក់ងារលក់នេះ គឺជាអ្នកដោះស្រាយ និងសម្របសម្រួលរាល់បញ្ហាកង្វល់នានារបស់អតិថិជនប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត។

លោក ឃីម សុខហេង គ្រូបង្វឹកភ្នាក់ងារអចលនទ្រព្យប្រចំាក្រុមហ៊ុន Century 21 Holding  បានឱ្យដឹងថា ភ្នាក់ងារលក់អចលនទ្រព្យ មិនមែនគ្រាន់តែជាអ្នកនាំកិច្ចជំនួបគ្នារវាងអ្នកលក់ និងអ្នកទិញ ហើយក៏មិនមែនគ្រាន់តែចំណេញកុំមីស្យុងនោះទេ ប៉ុន្តែត្រូវព្យាយាមញ្ចប់ការទិញលក់ដោយជោគជ័យ មានតម្លាភាពស្របតាមច្បាប់ ហើយក៏ជាអ្នកដោះស្រាយបញ្ហា ដែលកើតមានក្នុងអំឡុងពេលកំពុងប្រតិបត្តិការលក់ផងដែរ។

លោក ឃីម សុខហេង បានលើកជាឧទាហរណ៍ថា «បើសិនជាខ្ញុំគ្រាន់តែ ជាអ្នកគួកជេធម្មតា ខ្ញុំនាំអ្នកទិញ ទៅទិញអ្នកដែលចង់លក់ ហើយនៅពេលដែលគេទិញលក់ ខ្ញុំបាន កុំមីស្យុង ២ភាគរយ ឬ៣ភាគរយ ឬក៏យកភាគរយយកមកចែកគ្នាជាដើម ហើយចប់ ។ នេះគឺស្រួលណាស់ ព្រោះម្ចាស់ដីមានដីល្អ និងអ្នកទិញមានលុយស្រាប់»។ 

លោកបន្តថា ប៉ុន្តែបើសិនអ្នកលក់មានការលំបាកលក់ ហើយត្រូវការលុយជាចាំបាច់។ ចំណែកអ្នកចង់ទិញ ចង់ទិញ ប៉ុន្តែគាត់អត់មានលុយនៅក្នុងដៃ តើត្រូវធ្វើយ៉ាងមិច? យើងមើលធនាគារ គឺជាតួអង្គនៃអ្នកមានលុយ និងអ្នកបញ្ចេញលុយ។ ទោះជាយ៉ាងណា វានៅតែមិនទាន់អាចចូលគ្នា ឬស៊ីចង្វាក់គ្នាបាននោះទេ។

លោកបញជាក់ថា " ក្នុងនាមជាភា្នក់ងារលក់បំរើការនៅក្នុងក្រុមហ៊ុនដែលមានយីហោល្បីៗ អាចសម្របសម្រួលកិច្ចការនេះបានយ៉ាងងាយស្រួល  ដោយអ្នកលក់បានលុយ នូវអ្វីដែលពួកគាត់ចង់បាន   ហើយអ្នកទិញសម្រេចបំណងរបស់គាត់ដែលបានទិញ  ហើយចំណែកឯធនាគារ ក៏បានអថិតិជនល្អមួយ។ ចំណុចនេះសបញ្ជាក់ឱ្យឃើញថា អ្នកជំនាញលក់អលចនទ្រព្យ មិនមែនជាបុគ្គលដែលគ្រាន់តែនាំអ្នកទិញ និងអ្នកលក់ជួបគ្នាទេ ប៉ុន្តែត្រូវមានភាពវៃឆ្លាត ស្មោះត្រង់ និងមានវិជ្ជាជីវៈត្រឹមត្រូវ ដែលអាចដោះស្រាយបញ្ហាជូនដល់អថិតិជន ហើយអាចបំពេញបំណងរបស់ពួកគេរៀងៗខ្លួនប្រកបដោយភាពរីករាយទាំងសងខាង"៕