សូមចូល Telegram ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទឆាប់រហ័ស
កោះកុង៖ គិតត្រឹមព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ មានករណីវិជ្ជមានកូវីដ-១៩ថ្មីចំនួន៦២នាក់ទៀត ដែលក្នុងនោះមានអ្នកឆ្លងនៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មាន៦០នាក់ និង២នាក់នាំចូលពីក្រៅប្រទេសហើយក្នុងនោះមានករណីអ្នកជាសះស្បើយបន្ថែមទៀតចំនួន២២នាក់។
ចំណុចកត់សម្គាល់មួយ នៅក្នុងចំណោមអ្នកឆ្លងពីព្រឹត្តិការណ៍សហគមន៍ត្រឹមថ្ងៃនេះ គឺឃើញមានករណីនៅខេត្តកោះកុង ដែលមានចំនួន៨នាក់មានផ្ទុកកូវីដ-១៩ ដែលម្នាក់ជាជនជាតិចិន នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ដូចខាងក្រោម៖
-បុរសជនជាតិខ្មែរអាយុ២០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិកូនកុក ឃុំភ្ញីមាស ស្រុកគីរីសាគរ ខេត្តកោះកុង។
-បុរសជនជាតិខ្មែរ អាយុ២៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ភូមិកូនកុក ឃុំភ្ញីមាស ស្រុកគិរីសាគរ ខេត្តកោះកុង។
-ស្ត្រីជនជាតិខ្មែរ អាយុ២៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ភូមិកូនកុក ឃុំភ្ញីមាស ស្រុកគិរីសាគរ ខេត្តកោះកុង។
-បុរសជនជាតិខ្មែរ អាយុ ៥៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ភូមិកូនកុក ឃុំភ្ញីមាស ស្រុកគិរីសាគរ ខេត្តកោះកុង។
-ស្ត្រីជនជាតិចិន អាយុ៣០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ភូមិកូនកុក ឃុំភ្ញីមាស ស្រុកគីរីសាគរ ខេត្តកោះកុង។
-ស្ត្រីជនជាតិខ្មែរ អាយុ៣១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ភូមិកូនកុក ឃុំភ្ញីមាស ស្រុកគិរីសាគរ ខេត្តកោះកុង។
-ស្ត្រីជនជាតិខ្មែរ អាយុ២៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ភូមិកូនកុក ឃុំភ្ញីមាស ស្រុកគិរីសាគរ ខេត្តកោះកុង។
-បុរសជនជាតិខ្មែរ អាយុ២៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ភូមិកូនកុក ឃុំភ្ញីមាស ស្រុកគិរីសាគរ ខេត្តកោះកុង។
បច្ចុប្បន្នអ្នកជំងឺ ០៨នាក់ខាងលើ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តកោះកុង៕
ប្រភព៖ ក្រសួងសុខាភិបាល