វិធីសាស្រ្តទាំង៥ជំហាន ដើម្បីដោះស្រាយបំណុលគេឲ្យបានលឿនជាងមុន

សូមចូល Telegram ក្រមាប៉ុស្ដិ៍ មានអត្ថបទព័ត៌មានកាន់តែរហ័ស

ការជំពាក់បំណុល មិនមែនជារឿងអាក្រក់នោះទេ តែការប្រើបំណុលឲ្យបានត្រឹមត្រូវនិងចេះគ្រប់គ្រងពីវា នោះវានឹងអាចកើនជាទ្រព្យសម្បត្តិមកវិញជាមិនខាន។ តែជាទូទៅ ការដោះស្រាយបំណុលនេះ មិនមែនគ្រប់គ្នាសុទ្ធតែមានទម្លាប់ល្អនោះទេ ដូច្នេះខាងក្រោមនេះជាវិធីសាស្រ្តទាំង ៥ជំហាន​​ក្នុងការដោះស្រាយបំណុលហើយនឹងឆាប់សងម្ចាស់បំណុលឲ្យបានលឿន។

១.ការកំណត់ផែនការប្រាក់ចំណូលរបស់អ្នក

ជំហានដំបូងនៃការដោះបំណុល គឺត្រូវរៀនចំផែនការសម្រាប់ការចំណាយប្រាក់របស់អ្នករៀងរាល់ខែ និង​ចំនួនប្រាក់ចំណូលដែលអ្នកស្វែងរកបាន។ ដូចគ្នានេះដែរការកត់ត្រាប្រាក់ចំណាយរៀងរាល់ខែ ដូចជាប្រាក់កម្ចី ទិញផ្ទះ ឬការបង់ថ្លៃឡាន រួមទាំងការចំណាយលើ របបអាហារ និងការកម្សាន្តគឺត្រូវស្ថិតនៅក្នុងបញ្ជីសៀវភៅឲ្យបានច្បាស់លាស់។ 

បន្ទាប់មកដកការប្រាក់ចំណាយរបស់អ្នក ចេញពីប្រាក់ចំណូលរបស់អ្នកអ្វីដែលនៅសល់  គឺប្រាក់ដែលត្រូវទូទាត់រវាងម្ចាស់បំណុល។ ជាមួយគ្នានេះដែរការបែងចែកចំណែក នៃចំនួននេះរាល់ខែ​ ដើម្បីសងប្រាក់បំណុល។ ប្រសិនបើប្រាក់ចំណូលរបស់អ្នកមានចំនួនតិចជាងប្រាក់ចំណាយ ដូច្នេះអ្នកត្រូវរកប្រាក់ចំណូលឲ្យបានច្រើនជាងប្រាក់ចំណាយដើម្បីបង្កើតហិរញ្ញវត្ថុក្នុងកាបូបរបស់អ្នក ដែលត្រូវការដើម្បីទូទាត់បំណុល អោយបានស្រួលឬពេលបំពេញកាតព្វកិច្ចហិរញ្ញវត្ថុសំខាន់ៗផ្សេងទៀត។

២.ការរៀបចំផែនការទូទាត់ប្រាក់បំណុលឲ្យបានទៀងទាត់

ផែនការទូទាត់ប្រាក់បំណុល នឹងជួយអ្នកក្នុងការប្រមូលផ្តុំ ប្រាក់ដែលអ្នកកំពុងបង់បំណុលដើម្បីបង្កើនល្បឿនពេលវេលាក្នុងការ លុបបំបាត់បំណុលរបស់អ្នកទាំងអស់ ចាប់ផ្តើមដោយចងក្រងបញ្ជីប្រភេទនៃបំណុលផ្សេងៗរបស់អ្នក។ប្រសិនបើអ្នកមានបំណងចង់បង់ត្រឹមតែចំនួនអប្បបរមា វានឹងចំណាយពេលវេលាយូរដើម្បីសងបំណុលគេ នៅពេលដែលអ្នកធ្វើការបង់ប្រាក់ ចូរស្វែងយល់អំពីគោលការណ៍ទូទាត់ប្រាក់របស់ធនាគារឲ្យបានច្បាស់លាស់ បើទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើចំនួនទឹកប្រាក់ ដែលអ្នកជំពាក់គឺច្រើនជាងប្រាក់ចំណូលរបស់អ្នក អ្នកចាំបាច់ត្រូវកាត់បន្ថយការ ចំណាយ ឬបង្កើនប្រាក់ចំណូលដើម្បីធ្វើការទូទាត់បំណុលកាន់តែច្រើនឬញឹកញាប់ យល់ល្អគួរតែបន្ថែម ការងារ ដើម្បីស្វែងរកប្រាក់ឲ្យបានកាន់តែច្រើន។

៣.ការស្នើសុំបន្ទាបការប្រាក់

អត្រាការប្រាក់ខ្ពស់ធ្វើឱ្យវាកាន់តែពិបាក ក្នុងការសងបំណុលដូច្នេះគឺត្រូវព្យាយាមបន្ថយអត្រាការប្រាក់ លើបំណុលរបស់អ្នក។ ដើម្បីសម្រេចកិច្ចការនេះ គឺត្រូវទាក់ទងមកកាន់ម្ចាស់បំណុលរបស់អ្នកហើយស្នើសុំឱ្យ មានអត្រាការប្រាក់ទាបជាងជាបណ្តោះអាសន្នឬជាអចិន្ត្រៃយ៍ មានកំណត់ត្រានៃការទូទាត់ប្រាក់ទាន់ពេលវេលា អាចជួយបង្កើនភាពងាយស្រួល។ អ្នកត្រូវតែពិគ្រោះយោបល់នឹងចរចាជាមួយម្ចាស់បំណុលរបស់អ្នក ដើម្បីស្នើសុំអត្រាការប្រាក់ទាប។ បើទោះបីជាយ៉ាងណា ក៏ដោយអ្នកនឹងនៅតែត្រូវសងប្រាក់ដើមវិញយុទ្ធសាស្ត្រនេះអាចជួយ អ្នកពន្លឿនដំណើរការដោះស្រាយបំណុលពីគេ។

៤.ការទូទាត់បំណុលចាស់ៗឲ្យអស់

ប្រសិនបើអ្នកជំពាក់បំណុលគេក្នុងរយៈពេលយូរ ជាពិសេសបំណុលច្រើនឬជាបំណុលចាស់ ដែលមិនបានបង់ផ្ដាច់នោះ អ្នកត្រូវចេះរៀបចំផែនការឲ្យបានល្អក្នុងការទូទាត់សាច់ប្រាក់របស់អ្នកជាមួយម្ចាស់បំណុល។ ជាមួយគ្នានេះដែរក្នុងករណីដែលអ្នកមិនអាចសងបំណុលគេ ទាំងអស់បាននោះ អ្នកអាចសំរេចចិត្តដោះស្រាយបំណុលចាស់របស់អ្នកជាមុនសិនពោល គឺធ្វើការជាមួយក្រុមហ៊ុនទូទាត់បំណុលចាស់ៗ ដើម្បីចរចាការទូទាត់ដែលមានចន្លោះពី៥០% ទៅ ៨០% នៃតុល្យភាពដែលនៅសល់របស់អ្នក។ ហើយការធ្វើបែបនេះក៏បាន ជួលសម្រួលបន្ទុកបំណុលរបស់អ្នកបានច្រើនគួរសម។

៥. កុំបន្ថែមបំណុលដោយមិនដឹងខ្លួន

ការបង្កើតនូវប្រាក់បំណុលបន្ថែម នៅក្នុងអំឡុងពេលដែលយើងព្យាយា​មដោះបំណុលនោះវាធ្វើឲ្យដំណើរការកាន់តែមានភាពតានតឹង។ វាហាក់បីដូចជាយើងឈានពីរជំហានទៅមុខនិងបីជំហានថយក្រោយអញ្ចឹង។ លើសពីនេះទៅទៀត បើគ្មានការចាំបាច់នោះទេ អ្នកគួរតែ បិទគណនីប័ណ្ណឥណទានរបស់អ្នកដូចនេះអ្នកក៏អាចបង្កក់ប័ណ្ណឥណទានរបស់អ្នក ដើម្បីទប់ស្កាត់ការចាយវាយលើសកំណត់ភ្លេចខ្លួន។