Kununu
បុគ្គលដ៏កម្រទាំងនោះ មិនមែនក្លាយជាអ្នកដឹកនាំឆ្នើម ក្នុងរយៈពេលមួយយប់នោះទេ តែអ្នកខ្លះក៏មានទេពកោសល្យ ភាពជាអ្នកដឹកនាំពីកំណើត។ តាមរយៈការបណ្តុះបណ្តាល បទពិសោធន៍និងបន្ថែមដោយការពិនិត្យមើលផ្លូវចិត្តខ្លួនឯងនោះ ពួកគេបានរៀនអំពីវិធីធ្វើការសម្រេចចិត្តយ៉ាងរហ័ស។ ពួកគេរៀនធ្វើការជាមួយមនុស្ស ដែលមានបុគ្គលិកលក្ខណៈខុសៗគ្នាជាច្រើន។ ពួកគេរៀនបណ្តុះបណ្តាល ជំរុញទឹកចិត្ត និងបំផុសគំនិត។
តើអ្នកចង់ក្លាយជាអ្នកដឹកនាំ ដ៏គួរឲ្យកត់សម្គាល់ម្នាក់ដែរឬទេ? ការខិត្តខំធ្វើការអោយដូចពួកគេ និងធ្វើកិច្ចការមួយចំនួនដោយមានលក្ខណៈតាមធម្មជាតិដោយស្វ័យប្រវត្តិ និងដោយសភាវគតិ៖
១. កោតសរសើរ
វាងាយស្រួលណាស់ នៅពេលដែលមានការកោតសរសើរនិយោជិតតាមការសង្កេតជាយូរមកហើយនោះ។ យើងត្រូវបានព័ទ្ធជុំវិញខ្លួន ដោយមនុស្សដែលចាប់ដៃហើយទះគូថដើរចេញ។ មិនចំពោះថាពួកគេព្យាយាមលាក់បាំងវាដល់កម្រិតណាក៏ដោយក៏ភាពមិនស្មោះត្រង់នោះ បានសម្តែងចេញមកយ៉ាងច្បាស់។
គ្មានអ្នកណាទទួលបានការកោតសរសើរគ្រប់គ្រាន់ឡើយដូច្នេះអ្នកដឹកនាំដ៏ឆ្នើមយ៉ាងពិតប្រាកដ មើលឃើញការអរគុណ ការស្ញើចសរសើរ និងផ្ដល់ជាការដូលើកទឹកចិត្តដែលមិនអាចត្រូវបានផ្តល់ជូនយ៉ាងគ្រប់គ្រាន់ឡើយ។ ចំពោះអ្នកដឹកនាំដ៏ឆ្នើម ការកោតសរសើរស្ទើរតែដូចជាខ្យល់ដង្ហើមដែលវាមានលក្ខណៈជាធម្មជាតិ កើតឡើងដោយស្វ័យប្រវត្តិ កើតឡើងជាញឹកញាប់និងស្ទើរគ្រប់ពេល មានភាពពិតប្រាកដ និងស្មោះត្រង់។
២. ធ្វើការសម្រេចចិត្ត
គំនិតគឺអស្ចារ្យប៉ុន្តែការអនុវត្តគឺអ្វីគ្រប់យ៉ាង។ អ្នកដឹកនាំដ៏ឆ្នើមធ្វើការថ្លឹងថ្លែង វាយតម្លៃសម្រេចចិត្ត និងបន្ទាប់មក ធ្វើសកម្មភាពភ្លាមៗ ពីព្រោះគេមានសមត្ថភាព ក្នុងការសម្រេចចិត្តនិងសកម្មភាពបង្កើតទំនុកចិត្ត និងសមត្ថភាពក្នុងការអភិវឌ្ឍខ្លួន។
នេះគឺជាមូលហេតុដែលធ្វើឲ្យការសម្រេចចិត្តមិនល្អតែងតែល្អជាងការមិនបានធ្វើការសម្រេចចិត្តអ្វីទាំងអស់ ហើយកម្រណាស់ដែលការសម្រេចចិត្តដំបូងបានត្រឹមត្រូវ។ ការសម្របខ្លួន សិក្សារៀនសូត្រ និងកែសម្រួលឡើងវិញ នឹងអាចអោយអ្នកធ្វើការសម្រេចចិត្តបានត្រឹមត្រូវហើយនៅចុងបញ្ចប់វានៅមានបញ្ហាជាច្រើនផ្សេងទៀត។
៣. ទទួលខុសត្រូវ
យើងទាំងអស់គ្នាបានសម្រេចចិត្តខុសជាច្រើន ដោយមិនដឹងថាយើងនឹងធ្វើអ្វីផ្សេងទៀតបន្ទាប់ពីយើងធ្វើការសម្រេចចិត្តទាំងនោះហើយក៏ដោយ។ អ្នកដឹកនាំឆ្នើមគឺជាមនុស្សដំបូងដែលនិយាយថា“ខ្ញុំខុស”។ យើងចាំបាច់ត្រូវកែប្រែស្ថានការណ៍”។
អ្នកដឹកនាំឆ្នើមសារភាពអំពីកំហុស យ៉ាងឆាប់រហ័សដោយមិនចាំបាច់គិតយូរឡើយ ពីព្រោះពួកគេមានភាពឆាប់រហ័សក្នុងការទទួលខុសត្រូវពីព្រោះពួកគេមានបំណង ក្នុងការបង្កើតវប្បធម៌មួយ ដែលកំហុសគ្រាន់តែជាបញ្ហាប្រឈមដែលយើងត្រូវដោះស្រាយប៉ុណ្ណោះហើយវាមិនមែនជាឱកាសក្នុងការចង្អុលម្រាមដៃ ទៅកាន់អ្នកដទៃហើយស្តីបន្ទោសពួកគេនោះទេ។
៤. ទំនាក់ទំនង
អាជីវកម្មពោរពេញទៅដោយពាក្យអ្វី៖អ្វីខ្លះដែលត្រូវប្រតិបត្តិ អ្វីខ្លះដែលត្រូវអនុវត្ត អ្វីខ្លះដែលត្រូវនិយាយនិងពេលខ្លះសូម្បីតែអារម្មណ៍ តើយើងត្រូវមានអារម្មណ៍ដឹងអំពីអ្វីខ្លះ។ អ្វីដែលតែងតែខ្វះខាតនោះគឺហេតុផល។
ហេតុនេះហើយបានជាគម្រោង ដំណើរការនិងកិច្ចការជាច្រើនបរាជ័យ។ អ្នកគ្រប់គ្រងត្រូវបញ្ជាក់ ធ្វើការពន្យល់ ក្រោយមកស្តាប់ពីព្រោះទំនាក់ទំនងដែលមានប្រសិទ្ធភាពបំផុតគឺស្ដាប់ច្រើនជាងនិយាយ។
៥. ធ្វើជាគំរូ
ឧទាហរណ៍ថា អ្នកកំពុងដើរកាត់រោងចក្រមួយ ជាមួយអ្នកគ្រប់គ្រងរោងចក្រនិងមានសម្រាមនៅលើឥដ្ឋ។ នៅពេលហេតុការណ៍បែបនោះ មានមនុស្សពីរបែប៖
· មនុស្សមួយប្រភេទ ប្រទះឃើញវាហើយដើរពើងទ្រូង កញ្ឆក់វាយកមក ឈ្លី ឬច្របាច់វាឲ្យដូចជាកំប៉ុងស្រាបៀរ និងឈរកន្ធែកជើងក្នុងចង្ងាយប្រហែល៥ម៉ែត្រ ពីធុងសម្រាមមួយដើម្បីដាក់ចូលក្នុងធុងសម្រាមនោះ។ គាត់បានរើសសម្រាម...ប៉ុន្តែគាត់ក៏បានសម្តែងឬកពាររបស់គាត់ផងដែរ។
· មនុស្សមួយប្រភេទទៀតដើរយ៉ាងលឿនទៅកាន់វា រើសវាឡើង ឃ្លី ឬច្របាច់វា ដើរទៅមុខទៀត និងមិនគប់វាចោលឡើយរហូតទាល់តែគាត់ដើរកាត់ធុងសម្រាមដ៏សមស្របមួយ។គាត់មិនគិតអំពីការសម្តែងឬកពាររបស់គាត់ឡើយ។គាត់គ្រាន់តែបានឃើញសម្រាមបន្តិចបន្តួច... និងរើសវាដោយមិនគិតអំពីអ្វីផ្សេងទៀតឡើយ។
និយោជិតកត់សម្គាល់អ្វីដែលអ្នកធ្វើ។ នៅពេលអ្នកទទួលបន្ទុកចំពោះកិច្ចការអ្វីមួយ មនុស្សគ្រប់គ្នានឹងមើលអ្វីដែលអ្នកធ្វើ។ភាគខុសគ្នាស្ថិតនៅលើវិធីដែលអ្នកធ្វើអ្វីមួយ វានឹងប្រាប់ពីអ្នក ។
អ្នកដឹកនាំឆ្នើមធ្វើអ្វីមួយសាមញ្ញពីព្រោះតែវាសំខាន់។ វាជាផ្នែកមួយដែលបង្ហាញថា តើអ្នកជាអ្នកណា។ពួកគេខ្វល់តែអំពីការដើរទៅមុខ មិនខ្វល់អំពីការបញ្ចេញឬកពារនោះទេ ហើយនៅទីបញ្ចប់វាក៏បង្ហាញដល់មនុស្សដែលពួកគេនឹងធ្វើការជាមួយផងដែរ។
៦. ផ្តល់យោបល់ត្រឡប់មកវិញ
យើងទាំងអស់គ្នាចង់មានភាពរីកចម្រើនដូចជាមានជំនាញកាន់តែច្រើន ទទួលបានការដុសខាត់សមត្ថភាពកាន់តែច្រើននិងទទួលបានភាពជោគជ័យកាន់តែច្រើន។ នេះគឺជាមូលហេតុដែលយើងទាំងអស់គ្នាត្រូវការយោបល់បែបស្ថាបនាមកវិញ។
ដោយសារតែពួកគេយកចិត្តទុកដាក់ចំពោះនិយោជិតមិនត្រឹមតែក្នុងនាមជាអ្នកធ្វើការប៉ុណ្ណោះទេ ប៉ុន្តែក្នុងនាមជាមនុស្សផងដែរអ្នកដឹកនាំដើរឆ្ពោះទៅកាន់មនុស្ស ដែលកំពុងខិតខំប្រឹងប្រែងធ្វើការងារ ហើយនិយាយថា“ខ្ញុំដឹងថាអ្នកអាចធ្វើបាន ហើយខ្ញុំនឹងជួយអ្នក”។ អ្នកដឹកនាំឆ្នើម ព្យាយាមកែប្រែជីវិតរបស់មនុស្សតាមបែបធម្មជាតិទោះបីវាជាស្ថានភាពដែលមិនស្រួលក៏ដោយ ពីព្រោះពួកគេយកចិត្តទុកដាក់។
៧. ស្វែងរកជំនួយ
នៅចំណុចមួយចំនួន មនុស្សភាគច្រើនដែលកាន់តំណែងជាអ្នកដឹកនាំ ចាប់ផ្តើមជៀសវាងការបង្ហាញចេញមកនូវសញ្ញាណាមួយនៃភាពទន់ខ្សោយរបស់ពួកគេ ។នៅពេលចុងក្រោយ អ្នកនឹងទទួលបន្ទុកចំពោះកិច្ចការគ្រប់យ៉ាង ដូច្នេះគេជឿជាក់ថាអ្នកដឹងអំពីអ្វីគ្រប់យ៉ាង។
ប្រាកដណាស់ វាមិនអាចទៅរួចទេព្រោះអ្នកមិនអាចដឹងអំពីអ្វីគ្រប់យ៉ាងឡើយ។ និយោជិតរបស់អ្នកក៏មិនអាចដឹងអ្វីគ្រប់យ៉ាងអំពីការងាររបស់ពួកគេដូចគ្នា។
អ្នកដឹកនាំឆ្នើមមិនធ្វើពុត ជាដឹងអ្វីគ្រប់យ៉ាងឡើយ។ តាមពិតទៅ ពួកគេមានបំណងជួលអ្នកដែលមានការចេះដឹងច្រើនជាងពួកគេ។ ដូច្នេះពួកគេអាចសួរសំណួរនានា ដោយមិនចាំបាច់គិតពិចារណាឡើយ។ នោះគីជាការស្វែងរកជំនួយដោយស្វ័យប្រវត្តិ។
ហើយនៅក្នុងដំណើរការនៃការស្វែងរកជំនួយនេះ ពួកគេនឹងបង្ហាញចេញមក នូវការគោរពចំពោះចំណេះដឹង និងជំនាញរបស់អ្នកដទៃហើយមានបំណងស្តាប់អ្នកដទៃ។ ទាំងអស់នេះគឺជាបុគ្គលិកលក្ខណៈពិសេសៗរបស់អ្នកដឹកនាំឆ្នើម។
៨. ប្រកួតប្រជែង
អ្នកដឹកនាំភាគច្រើន អនុវត្តគំនិតរបស់ពួកគេ ដោយពង្រឹងដំណើរការនិងនីតិវិធីនានាដែលគាំទ្រដល់គំនិតទាំងនោះ។ សម្រាប់និយោជិត ការចូលរួម និងការបំពេញចិត្តគឹពឹងផ្អែកយ៉ាងខ្លាំងលើស្វ័យភាព និងឯករាជ្យភាព។
អ្នកដឹកនាំឆ្នើម បង្កើតស្តង់ដារនិងគោលការណ៍ណែនាំដ៏ទូលំទូលាយ ហើយបន្ទាប់មកទៀតឲ្យនិយោជិតធ្វើការប្រកួតប្រជែង នឹងការងារទាំងនោះ ដោយផ្តល់នូវស្វ័យភាព និងឯករាជ្យភាពដើម្បីធ្វើការងារតាមវិធីដែលពួកគេធ្វើបានល្អបំផុត។ ពួកគេអនុញ្ញាតឲ្យនិយោជិតប្តូរពាក្យពី “របស់អ្នក” ទៅជា “របស់យើង”ដោយផ្ទេរការងារ ទៅតាមជំនាញពិសេស ទេពកោសល្យ និងបទពិសោធន៍របស់មនុស្សម្នាក់ៗ។
នេះគឺជាការប្រកួតប្រជែងដែលនិយោជិតគ្រប់រូបចង់ប្រឈម ហើយវាគឺជាការប្រកួតប្រជែងមួយ ដែលអ្នកដឹកនាំឆ្នើម ផ្តល់ដល់និយោជិតដោយមិនបាច់គិត៕