ឆ្លងថ្មី ៣៩នាក់ សរុបអ្នកកំពុងសម្រាកព្យាបាល ៥៦៥នាក់

សូមចូល Telegram ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទ ព័ត៌មាន អប់រំ

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសពីការរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីទៀតចំនួន ៣៩ នាក់ទៀត  ដែលសុទ្ធជាករណីឆ្លងសហគមន៍ គិតត្រឹមព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ ដែលធ្វើឲ្យតួលេខអ្នកឆ្លងសហគមន៍ ២០កុម្ភៈ សរុបឡើងដល់ ៦៥២នាក់តាមតួលេខចុងក្រោយរបស់ក្រសួងសុខាភិបាល។ 

អ្នកដែលបានឆ្លងកូវីដ១៩ថ្ងៃនេះ ភាគច្រើនជាជនជាតិខ្មែរ និងជនជាតិចិន នៅរាជធានីភ្នំពេញ ២២នាក់ កណ្ដាល ៩នាក់ ព្រៃវែង ៦នាក់ ព្រះសីហនុ ១នាក់ បាត់ដំបង ១នាក់ ។

សូមជម្រាបជូនដែរថា មកត្រឹមថ្ងៃព្រឹក ១០មីនា នេះករណីកូវីដ១៩សរុបទូទាំងប្រទេស មានអ្នកឆ្លងសរុប ១១៦៣ នាក់ អ្នកជាសះស្បើយសរុប ៥៩៧នាក់ និងអ្នកកំពុងសម្រាកព្យាបាលមាន ៥៦៥នាក់។

សូមបងប្អូនប្រជាពលរដ្ឋ បន្តអនុវត្តន៍តាមវិធានការនានា ៣កុំ ៣ការពារ និងវិធានការផ្សេងៗទៀត ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល  ដើម្បីចូលរួមក្នុងការទប់ស្កាត់ការបន្តរីករាលដាលក្នុងគ្រួសារ សហគមន៍របស់អ្នក៕