អនុវត្តតាមគន្លឹះសាមញ្ញនិងភាពជាក់ស្ដែងក្នុងជីវិតនូវចំនុចខាងក្រោមនេះ អ្នកនឹងមើលឃើញភាពខុសដោយខ្លួនឯង៖
១. យកចិត្តទុកដាក់លើការចំណាយតូចៗ
ជាធម្មតា យើងទាំងអស់គ្នាមានការយកចិត្តទុកដាក់លើការវិនិយោគទុនធំៗ និងការទិញទំនិញច្រើនៗ។ទោះយ៉ាងណា យើងខ្វះការ ប្រុងប្រយ័ត្នលើការចំណាយតូចៗ។ ពិតណាស់ ការចំណាយតូចៗផ្គុំគ្នានឹងក្លាយទៅជាចំនួនទឹកប្រាក់ដ៏ធំ។ ដូចេ្នះ ងាកមកមើលគ្រប់ទីកន្លែង ដែលអ្នកអាចកាត់បន្ថយការចំណាយទោះបន្តិចបន្ទួចក៏ដោយ ។ ការកាត់បន្តយបន្តិចៗនេះ បូកបញ្ចូលគ្នានឹងអាចក្លាយជាទំហំធំមួយ។
២.ផ្តោតលើអនាគត
ងាយស្រួលណាស់ក្នុងការចំណាយប្រាក់ទិញអ្វីដែលយើងចង់បានប៉ុន្តែនៅថ្ងៃណាមួយ អ្នកនឹងគ្មានលុយសល់សម្រាប់ចាយសោះ ទោះបីជាអ្នករកបានច្រើនប៉ុណ្ណាក៏ដោយ។ផ្លាស់ប្តូរការផ្តោតអារម្មណ៍ ទៅលើថ្ងៃអនាគតវិញ ជំនួសអោយការពេញចិត្តតែក្នុងពេលបច្ចុប្បន្ន។ "អ្នកអាចគ្មានលុយនៅពេលក្មេង ប៉ុន្តែអ្នកមិនអាចគ្មានលុយសោះនៅពេលដែលអ្នកចាស់នោះទេ។"
៣. កុំទិញអ្វីដែលមិនចាំបាច់ ដើម្បីទាញចំណាប់អារម្មណ៍មនុស្ស
ទោះបីជាយើងទាំងអស់គ្នាចង់ឱ្យមានប្រតិកម្មល្អ ក្នុងក្រសែភ្នែកមិត្តភក្តិ មិនថារបស់អ្វីក៏ដោយ យើងត្រូវតែមានដែនកំណត់មួយ។ អ្នកគួរតែទិញអ្វីដែលអ្នកត្រូវការ មិនមែនទិញដើម្បីបង្អួតគេនោះទេ។
លោកស្រី Suze Orman និយាយថា «ឈប់ទិញអ្វីដែលអ្នកមិនត្រូវការ ដើម្បីទាក់ភ្នែកមនុស្សដែលអ្នកមិនចូលចិត្តទាល់តែសោះ»។
៤. បែងចែក សនិងខ្មៅ
គ្រប់ទីកន្លែងសុទ្ធតែជាការចំណាយប្រសិនបើអ្នកមិនមានគម្រោងនិងផែនការពីការហូរចូលនិងហូរចេញនៃថវិកាអ្នកអាចនឹងគ្មានលុយសម្រាប់សន្សំ មានន័យថា រកមុខនៃការចាយមិនឃើញ ។ អ្នកមានទ្រព្យសម្បត្តិដឹងថារកចំណូលពីណា និងចាយនៅកន្លែងណា ។អ្នកអាចកត់ប្រើកម្មវិធីជំនួយ ដើម្បីធ្វើផែនការនេះអោយបានច្បាស់លាស់ ដូចជា ប្រើប្រាស់កម្មវិធី excelជាដើម ។
លោកJonh C. Maxwell និយាយថា«គម្រោងថវិកាប្រាប់ប្រាក់ថាទៅកន្លែងណា ជាជាងឆ្ងល់ថា ប្រាក់បាត់ទៅណា»។
៥.ខំប្រឹងធ្វើការ
មិនដូចការយល់ឃើញជាទូទៅទេ ដែលថាអ្នកមានទ្រព្យសម្បត្តិតែងតែវក់នឹងការសប្បាយរីករាយ និងរីករាយជាមួយជីវិត។តែការពិត គឺពួកគេបានធ្វើការពិបាកជាងអ្នកឆ្ងាយណាស់ យ៉ាងហោចណាស់ក្នុងអាយុដែលពោរពេញដោយផលិតភាព។ដូច្នេះ ព្យាយាមបង្កើនប្រាក់ចំណូលអោយបានច្រើន ហើយសន្សំទុកមួយផ្នែកធំអោយបានច្រើនការសន្សំពីមុន។
Sofia Vergara និយាយថា "ខ្ញុំចូលចិត្តប្រកបអាជីវកម្មហើយការពិតគឺ ខ្ញុំត្រូវសន្សំច្រើនជាងចំណាយ។ ខ្ញុំបណ្ដាក់ទុន។ ខ្ញុំរៀបគម្រោងសម្រាប់ថ្ងៃអនាគត។ខ្ញុំមានភ្នែកពិសេស សម្រាប់ឱកាសនិងធ្វើការពិបាកជាងអ្នកស្មាន "។
៦.រក្សាទុកមួយផ្នែកធំនៃប្រាក់ចំណូល
ជាថ្មីម្តងទៀត យើងគិតថាអ្នកមានទ្រព្យសម្បត្តិ តែងតែខ្ជះខ្ជាយនិងចំណាយទៅលើវត្ថុថ្លៃៗជាច្រើន។ តែមិនមែនដូចការគិតរបស់អ្នកទេដូច្នេះហើយបាននាំអោយ ពូកគេនៅតែមានទ្រព្យសម្បត្តិ។ ពួកគេតែងតែរក្សាទុកមួយចំណែកនៃប្រាក់ចំណូលរបស់ពួកគេ។ដូច្នេះ អ្នកត្រូវសន្សំទុក ចំណូលមួយភាគធំដែលរកបាន ។ការសន្សំនេះនឹងអាចធានាបានថា អ្នកមិនអស់លុយក្នុងថ្ងៃណាមួយខាងមុខ។
តារាសម្ដែង លោកស្រី Angelina Jolie "សន្សំមួយភាគបីរស់នៅមួយភាគបី និងផ្តល់ឱ្យវិញមួយភាគបី "។
៧.ចេះតថ្លៃ អោយបានតម្លៃល្អបំផុត
ដូចយើងគ្រប់គ្នាដែរ អ្នកមានចង់អោយប្រាក់ទទួលបានតម្លៃខ្ពស់បំផុត មានន័យថាពួកគេតែងតែព្យាយាមទទួលបានតម្លៃបន្ថែមតាមរយៈការចរចា តថ្លៃនិងការបញ្ចុះតម្លៃ។
លោកស្រី Sarah Michelle Gellar និយាយថា «ហេតុអ្វីបានជាអ្នកត្រូវចំណាយប្រាក់ច្រើនជាងគេទៅលើរបស់អ្វីមួយដែលអ្នកផ្សេងចំណាយប្រាក់តិចជាងដើម្បីទទួលបានវា?»
៨. ការវិនិយោគតាមការសន្សំ ដោយឈ្លាសវៃ
ជាធម្មតាយើងមិនអើពើនឹងការចំណាយតូចៗដូចជា កាហ្វេមួយកែវ ៣ដុល្លារ ប៉ុន្តែចំនួនទឹកប្រាក់តូចៗផ្ដុំគ្នាច្រើនដង នឹងកា្លយជាទឹកប្រាក់ដ៏ច្រើន។ ប្រសិនបើអ្នកមានលុយច្រើន វានឹងកាន់តែប្រសើរ។ ប្រសិនបើអ្នកបានវិនិយោគប្រាក់ឱ្យបានត្រឹមត្រូវ អ្នកនឹងភ្ញាក់ផ្អើលយ៉ាងខ្លាំងពីលទ្ធផលដែលទទួលបាន។ មួយដុល្លារថ្ងៃនេះ អាចនឹងមានតម្លៃស្មើ ១០ដុល្លារ នៅថ្ងៃក្រោយតាមរយៈអត្រាការប្រាក់ដែលបូកបន្តគ្នា ។
៩. អនុវត្តតាមរូបមន្តរបស់មហាសេដ្ឋី
មនុស្សជាទូទៅតែងតែសន្សំបន្ទាប់ពីចាយសល់ដែលខុសពីអ្នកមាន។ យើងតែហៅថា រូបមន្ដរបស់មហាសេដ្ឋីគឺ៖ រកចំណូលបានហើយ កាត់មួយភាគសម្រាប់សហគមន៍វិញ និងមួយភាគលើការវិនិយោគ សម្រាប់គោលដៅហិរញ្ញវត្ថុរបស់អ្នក និងចំណាយមួយភាគដែលនៅសល់។
លោក Warren Buffet «កុំសន្សំបន្ទាប់ពីចាយសល់តែសល់ពីសន្សំ ចាំចាយ» ។
១០. បិទប្រហោងដែលធ្លាយ
អ្នកមាន មិនធ្លាប់ចំណាយលើរបស់ដែលមិនចាំបាច់ទេ។ ពួកគេនៅតែមានការប្រុងប្រយ័ត្នយ៉ាងខ្លាំង លើតម្លៃ ដែលអាចកាត់ចោលបាន។ លោកBenjamin Franklin «ត្រូវដឹងពីការចំណាយតិចតួចៗ ប្រហោងតូចមួយនឹងអាចធ្វើអោយលិចនាវាធំបាន។"