HuffPost
មហាសេដ្ឋីអាមេរិក លោក Warren Buffett ជាអ្នកមានបំផុតទី៣ នៅក្នុងពិភពលោក ដែលមានទឹកប្រាក់ជាង៧២ ពាន់លានដុល្លារ ជាមនុស្សម្នាក់ដែល មានដំបូន្មានល្អៗជាច្រើន ក្នុងការបង្កើនទ្រព្យសម្បត្ដិទោះបីជាអ្នកមិនដឹងអ្វីសោះពីការវិនិយោគក៏ដោយ។
ខាងក្រោមនេះជាដំបូន្មានល្អបំផុតចំនួន ៦ ពីមហាសេដ្ឋីលោក Warren Buffett៖
១. កុំអោយខាតប្រាក់
លោកWarren បាននិយាយថា ច្បាប់ទី១: កុំអោយខាតបង់ប្រាក់ ច្បាប់ទី២: កុំភ្លេចច្បាប់ទី១។ ជាការពិតណាស់ គ្មាននរណាម្នាក់ដែលនិយាយថា ការចំណាយឬ ការបាត់បង់ប្រាក់គឺជាគំនិតល្អនោះទេដោយអ្នកត្រូវជៀសវាងហានិភ័យ តាមដែលអាចធ្វើបាន។
លោកបាននិយាយថា ដើម្បីឱ្យមានសុភមង្គលនិងទទួលបានជោគជ័យមិនត្រូវប្រថុយដូរ អ្វីដែលអ្នកត្រូវការ ដើម្បីទទួលបានអ្វីមួយដែលអ្នកគ្រាន់តែចង់បានទោះបីជាមានភាគរយខ្ពស់ក៏ដោយ។
២. កុំចំណាយច្រើនជាង តម្លៃពិតប្រាកដ
លោកសរសេរថា៖ "ថ្លៃគឺជាអ្វីដែលអ្នកចំណាយតម្លៃគឺជាអ្វីដែលអ្នកទទួលបាន" ។ ដូច្នេះ អ្នកអាចនឹងខាតបង់ប្រាក់(និងបំពានលើច្បាប់ទី១) ប្រសិនបើអ្នកចំណាយប្រាក់ច្រើនជាងតម្លៃដែលអ្នកបានទទួល។ ឧទាហរណ៍ នៅពេលដែលមនុស្សគ្រប់គ្នា កំពុងតែទិញអចលនទ្រព្យតម្លៃទីផ្សារអចលនទ្រព្យនឹងឡើងថ្លៃខ្ពស់ហួសតម្លៃពិត ឬវត្ថុមួយដែលមានតម្លៃតែ ៨ដុល្លារអ្នកត្រូវចំណាយដល់ ១០ដុល្លារ ដោយមិនបានតថ្លៃជាដើម។
គាត់បន្តនិយាយថា៖ "មិនថាយើងកំពុងនិយាយអំពីស្រោមជើងឬភាគហ៊ុន ខ្ញុំចូលចិត្តទិញទំនិញដែលមានគុណភាព នៅពេលដែលវាចុះថ្លៃ" ។
៣. ទម្លាប់ប្រើប្រាស់លុយអោយមានប្រសិទ្ធិភាព
លោក Buffett បាននិយាយថាការសំខាន់បំផុតគឺត្រូវសន្សំលុយ ហើយ «កំហុសធំបំផុត គឺការមិនមានទំលាប់ល្អនៃការសន្សំឱ្យបានត្រឹមត្រូវ»។ អ្នកអាចពិចារណាអំពីការកាត់ប្រាក់ខែ ដោយស្វ័យប្រវត្តិ ចូលទៅក្នុងគណនីសន្សំឬការវិនិយោគដើម្បីបង្កើតអោយមានទម្លាប់ល្អនៃការប្រើប្រាស់លុយ។
៤. មានប្រាក់ច្រើន សម្រាប់ប្រើការ
លោក Buffett បាននិយាយថាក្រុមហ៊ុន Berkshire Hathaway របស់លោកមានយ៉ាងហោចណាស់ ២០ពាន់លានដុល្លារ និងជាធម្មតាមានច្រើនជាងនេះ ហើយអាចដកប្រើការបានពេលណាក៏បានបើចាំបាច់។ លោកថ្លែងថា ប្រាក់ទាំងនេះ បានរក្សាក្រុមហ៊ុនអោយរួចចេញផុតពីបញ្ហាក្នុងកំឡុងពេលវិបត្តិហិរញ្ញវត្ថុឆ្នាំ២០០៨ ដែលបានធ្វើអោយក្រុមហ៊ុនខ្លះដួលរលំ ឬលំបាកដំណើរការ។
មិនមែនយកប្រាក់ទាំងនេះ ទុកក្រោមពូកនោះទេ អ្នកត្រូវកាត់ចំណែកសមរម្យដាក់ក្នុងគណនេយ្យសន្សំ ឬវិនិយោគផ្សេងៗ ដែលអាចបង្កើនជាចំណូលមកវិញ ។ លោក Buffett និយាយថា៖ «សាច់ប្រាក់គឺដើម្បីអាជីវកម្មដូចគ្នានឹងអុកស៊ីសែនគឺសម្រាប់រាងកាយ»។
៥. វិនិយោគលើខ្លួនឯង
លោក Buffett ជាញឹកញាប់និយាយថា អ្នកគួរតែវិនិយោគលើខ្លួនឯងតាមដែលអាចធ្វើបានចាប់ពី ការថែរក្សាសុខភាពរាងកាយ ការរកការងារធ្វើដែលអ្នកស្រឡាញ់ ការសិក្សាអប់រំ។ល។គាត់បាននិយាយនៅក្នុងបទសម្ភាសមួយថា៖ "អ្វីដែលអ្នកបានធ្វើឱ្យទេពកោសល្យផ្ទាល់ខ្លួនប្រសើរឡើងនិងធ្វើឱ្យខ្លួនឯងមានតម្លៃកាន់តែច្រើន នោះនឹងទទួលបានមកវិញក្នុងលក្ខខណ្ឌដែលសមស្រប"។
លោកបញ្ជាក់បន្ថែថា សមត្ថភាពនិងជំនាញរបស់អ្នកគ្មានអ្នកណាយកបានទេខុសពីទ្រព្យសកម្ម។ មានន័យថា អ្នកត្រូវទៅសាលារៀន ចូលវគ្គបណ្ដុះបណ្ដាល ចាប់ផ្ដើមអាជីវកម្មស្ម័គ្រចិត្តក្នុងតួនាទី ណាមួយ ដែលអាចបង្រៀនជំនាញ ដែលអ្នកមិនមានពីមុនមក។
៦. កំណត់គោលដៅរយៈពេលវែង
កំហុសដែលមនុស្សភាគច្រើនបានធ្វើគឺថា ពួកគេព្យាយាមចាប់យកអ្វីមួយ ដែលអាចផ្ដល់ផលចំនេញ ច្រើនក្នុងរយៈពេលភា្លមៗ ពីការបណ្ដាក់ទុន។លោកថា ការគិតបែបនេះ នឹងធ្វើអោយអ្នកមានបញ្ហា ដោយផ្ដល់ដំបូន្មានអោយ បណ្តាក់ទុនលើអ្វីមួយដែលមានស្ថេរភាពរយៈពេលយូរឆ្នាំ៕