សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ
រាជធានីភ្នំពេញ៖ រកឃើញអ្នកឆ្លងថ្មី ៤៤នាក់ទៀត ក្នុងនោះមាន ៤០នាក់ ជាករណីឆ្លងសហគមន៍(ដែលជាជនបរទេស) និង៤នាក់ទៀត ជាករណីអ្នកដំណើរមកពីក្រៅប្រទេស។ គិតត្រឹមព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ ដែលធ្វើឲ្យតួលេខអ្នកឆ្លងសហគមន៍២០កុម្ភៈ សរុបឡើងដល់ ២៣៤នាក់ តាមតួលេខរបស់ក្រសួងសុខាភិបាល។
សូមជម្រាបជូនដែរថា មកត្រឹមថ្ងៃព្រឹក ២៦កុម្ភៈនេះ ករណីកូវីដ១៩សរុបទូទាំងប្រទេស មានអ្នកឆ្លងសរុប ៧៤១នាក់ អ្នកជាសះស្បើយ ៤៧៧នាក់ និងអ្នកកំពុងសម្រាកព្យាបាល មាន ២៦២នាក់។
រាជរដ្ឋាភិបាល ក៏បានដាក់នូវវិធានការ៣ចំណុច ចំពោះបុគ្គលនិងទីតាំងដែលមិនសហការ៖
- ចំពោះជនបរទេស បណ្តេញចេញពីប្រទេសកម្ពុជា និងហាមចូលប្រទេសជាថ្មី
- ចំពោះជនជាតិខ្មែរ នឹងត្រូវចាត់វិធានការតាមផ្លូវច្បាប់ដែលមាន
- សម្រាប់ម្ចាស់ទីតាំង នឹងត្រូវដកហូតអាជ្ញាប័ណ្ណ និងបិទអាជីវកម្មក្នុងទីតាំង៕