សៀវភៅ៥ក្បាល ដែលមហាសេដ្ឋី Bill Gate ផ្ដល់អនុសាសន៍អោយអាន

តើ​អ្នក​ជា​អ្នក​ដឹក​នាំឬ​? ជាអ្នកដែលមានឥទ្ធិពលម្នាក់ក្នុងសង្គម​ឬ? ឬក៏ជាមនុស្សម្នាក់ ដែលទើបតែចាប់ផ្ដើមក្លាយជាសហគ្រិន? មិនថាអ្នកជានរណា ឬចាប់ផ្ដើមពីកន្លែងណានោះទេ ដំណើរនៃការក្លាយជាសហគ្រិនពិតជាមានការពិបាក។

MensXP.com

គ្មានខ្សែបន្ទាត់ណាមួយ ដែលបានចង្អុលបង្ហាញអ្នក ពីភាពងាយៗក្នុងវិថីនេះនោះទេតែការងារនេះ ចាំបាច់ត្រូវការខិតខំប្រឹងប្រែង ការផ្ដោតលើការងារ និងការព្យាយាម ដោយខ្លួនអ្នកផ្ទាល់ប៉ុន្តែសួរថា តើអ្នកចាប់ផ្ដើមក្នុងដំណើរដ៏មានវីរភាពមួយនេះ ពីត្រង់កន្លែងណា?

ប្រភពមួយដែលអាចជួយអ្នក អោយចាប់​ផ្តើ​ម​ដំណើរ​សហគ្រិន​បាន​គឺបង្កើនការអប់រំដោយខ្លួនឯង ដោយចាប់ផ្ដើមពី​ការ​អាន​សៀវ​ភៅ ដែលទទួលបានការណែនាំពីបុគ្គលល្បីៗ​។ខាងក្រោមនេះ ជាសៀវភៅ ៥​ក្បាល ដែល លោក Bill Gates មហាសេដ្ឋីដ៏មាន​ឥទ្ធិពលម្នាក់ បាន​ផ្តល់​អនុសាសន៍ អោយអ្នកអាន​:

១. សៀវភៅ Tap Dancing to Work: របស់លោក Warren Buffett​,១៩៦៦-២០១៣​, និពន្ធដោយ Carol J. Loomis

​​អនុសាសន៍របស់លោក Bill Gate៖

ខ្ញុំ​គិត​ថា​ នរណា​ម្នាក់​ដែល​បាន​អាន​សៀវភៅ​នេះ​ពី​មួយទៅមួយទំព័រ​នឹងមានប្រតិកម្ម​ពីរ​: ដំបូង ​តើ​លោក Warren ​បានអនុវត្ដ​តាម​គោលការណ៍​ទស្សនៈ​វិស័យ​ និង​ការ​វិនិយោគដ៏ខ្ជាប់ខ្ជួន ក្នុង​រយៈពេល​នៃ​អាជីព​របស់​គាត់បានដោយរបៀបណាហើយ​ទី​ពីរ​ ការវិភាគនិង​ការ​យល់ដឹងរបស់គាត់ លើអាជីវកម្ម​និង​ទីផ្សារ​គ្មានអ្នកប្រៀបប្រដូចបាន។

២. សៀវភៅ Business Adventures: Twelve Classic Tales from the World of Wall Street, និពន្ធដោយ John Brooks

​អនុសាសន៍របស់លោក Bill Gate៖

មកដល់ថ្ងៃនេះ ជាងពីរទសវត្សរ៍មកហើយ បន្ទាប់ពីលោក Warrenបានផ្តល់វាមកឱ្យខ្ញុំខ្ចីនិង ច្រើនជាងបួនទសវត្សរ៍មកហើយបន្ទាប់ពីបានបោះពុម្ភ។ សៀវភៅ Business Adventures(ដំណើរផ្សងព្រេងនៃអាជីវកម្ម)នៅតែជាសៀវភៅជំនួញល្អបំផុតដែលខ្ញុំមិនធ្លាប់បានអានទាល់តែសោះ ។ លោក John Brooke បានគឺនៅតែជាអ្នកនិពន្ធផ្នែកអាជីវកម្ម សំណព្វរបស់ខ្ញុំ។

៣. សៀវភៅ Interventions: A Life in War and Peace, និពន្ធដោយ Kofi Annan

អនុសាសន៍របស់លោក Bill Gate៖

បន្ទាប់ពីការអានសៀវភៅបោះពុម្ភផ្សាយថ្មីInterventions: A Life in War and Peace (ជីវិតនៅក្នុងសង្គ្រាមនិងសន្តិភាព)ទើបខ្ញុំបានដឹងពីការលំបាកក្នុងការងាររបស់លោកអាណាន់ ។ ក្នុងនាមជាអង្គការស្ម័គ្រចិត្តនៃរដ្ឋទាំង ១៩២ វាពិតជាមានការងាយស្រួលក្នុងការរិះគន់ពីប្រសិទ្ធភាពរបស់អង្គការសហប្រជាជាតិប៉ុន្តែបើគ្មាន អសប យើងនឹងត្រូវប្រឈមជាមួយបញ្ហាកាន់តែខ្លាំងថែមទៀត លើបញ្ហាសុខភាពពិភពលោកនិងការអភិវឌ្ឍ។

៤. សៀវភៅ Where Good Ideas Come From:The Natural History of Innovation, by Steven Johnson

អនុសាសន៍របស់លោក Bill Gate៖

ខ្ញុំបានរើសយកសៀវភៅរបស់ Steven Johnson មានចំណងជើងថា Where Good Ideas Come From( តើគំនិតល្អចេញពីណា)ប្រវត្តិសាស្រ្តធម្មជាតិនៃការច្នៃប្រឌិត, ជាមួយនឹងការសង្ស័យតូចមួយ។មានសៀវភៅជាច្រើនបានសរសេរពីការច្នៃប្រឌិត តែសៀវភៅរបស់ Johnson ពិតជាល្អណាស់ ដោយលើកឧទាហរណ៍ពីរបៀបនៃការបង្កើតបរិស្ថានដែលអាចលើកទឹកចិត្ដអោយមានគំនិតល្អ។

៥. សៀវភៅ Work Hard. Be Nice: How Two Inspired Teachers Created the Most Promising Schools in America និពន្ធដោយ Jay Mathews

លោក Jay ពិតជាធ្វើការបានល្អក្នុងការសរសេរសៀវភៅនេះ។វាផ្តល់នូវអារម្មណ៍យ៉ាងអស្ចារ្យ ថា តើមានការលំបាកប៉ុណ្ណាដើម្បីទទួលបាន KIPP និងរបៀបនៃការផ្តោតសំខាន់លើការបង្រៀនអោយល្អ៕