សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ
រាជធានីភ្នំពេញ៖ ត្រឹមព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងសហគមន៍បានបន្តឡើង ៥៨នាក់ទៀត ដែលធ្វើឲ្យតួលេខអ្នកឆ្លងសហគមន៍២០កុម្ភៈ សរុបឡើងដល់ ១៩៤នាក់។
កាលពីយប់ថ្ងៃទី ២៥ សាលារាជធានីភ្នំពេញ ក៏បានប្រកាសពីទីតាំង ដែលមានការពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» បានឡើងចំនួន ១៦កន្លែងទៀត (សរុប ៦៣ទីតាំង) ដែលក្នុងនោះទីតាំងមួយចំនួនត្រូវបានបិទជាបណ្ដោះអាសន្ន ហើយទីតាំងមួយចំនួន នៅមិនទាន់បានយកសំណាកនៅឡើយ។
សូមជម្រាបជូនដែរថា មកត្រឹមថ្ងៃព្រឹក ២៥កុម្ភៈនេះ ចំនួនអ្នកកំពុងសម្រាកព្យាបាកកូវីដ១៩សរុបទូទាំងប្រទេស មាន ២១៧នាក់៕